ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

លោក ហ៊ុន សែន៖ បើគ្រប់ខេត្តនីមួយៗ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ មិនខុសពីការចែកកម្ពុជាជា២៥ប្រទេសនោះទេ

សំឡេង ១២:១៦
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា AP - Heng Sinith

មិនបាន២៤ម៉ោងផង​ ក្រោយការបញ្ចប់​ការបិទខ្ទប់​រាជធានីភ្នំពេញ ​និងក្រុងតាខ្មៅ​នៃខេត្តកណ្តាល ​ដោយភូមិសាស្ត្រ​ទាំងពីរ​ ត្រូវបា​នបង្រួម​តំបន់​ហានិភ័យ​ខ្ពស់នៃការឆ្លង​ជំងឺកូវីដ-១៩​ ឲ្យមកនៅតិចបំផុត ​ប្រជាពលរដ្ឋ​បានសម្រុក​ចាកចេញពី​រាជធានីភ្នំពេញ​យ៉ាងព្រោងព្រាធ​។ ​ជាមួយគ្នានេះ ​អាជ្ញាធរ​ខេត្តមួយចំនួន​បានចេញប្រកាស​ទប់ស្កាត់ជាមុន​ ដោយតម្រូវ​ឲ្យបុគ្គលដែលចេញពី​ភ្នំពេញ​ទៅកាន់​បណ្តាខេត្ត​ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ​និងធ្វើតេស្តរកមេរោគ​ ប្រសិនបើពួកគេ​ចេញមកពីតំបន់​ហានិភ័យខ្ពស់​។ ​ភ្លាមៗ លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​បានចេញមកស្តីបន្ទោស​ចំពោះចៅហ្វាយខេត្ត​ ដែលចេញ​បំរាម​ផ្តេសផ្តាស់ ​ដោយលោកចាត់ទុកថា​ស្ថានភាពបែបនេះ ​មិនខុសពីការ​បង្កើតរដ្ឋ​នៅក្នុងរដ្ឋ​នោះទេ។