ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​វ៉ាក់សាំង​កូវីដ-១៩ ជា​ឧបសគ្គ ឬ​ជា​កាតព្វកិច្ច​សុខភាព ពេល​ចូល​បំរើ​ការងារ​រដ្ឋ?

សំឡេង ១១:៤៧
វ៉ាក់សាំងកូវីដ១៩
វ៉ាក់សាំងកូវីដ១៩ AP - Esteban Felix

ក្រសួង​មុខងារ​សាធារណៈ កាល​ពី​ថ្ងៃ​ទី​០៤ ខែ​ឧសភា បាន​ប្រកាស​ថា បេក្ខជន​ដែល​ចង់​ប្រឡង​ចូល​ក្រសួង​ទំនាក់​ទំនង​ រដ្ឋ​សភា-ព្រឹទ្ធ​សភា និង​អធិការ​កិច្ច ក្រសួង​កសិកម្ម ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ធនធានទឹក និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល លុះ​ត្រាតែ​ត្រូវ​មាន​ការ​ធានា​ថា បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​រួច​រាល់​ទាំង​២​លើក​។ ចំពោះ​ការ​ដាក់​លក្ខខណ្ឌ​នេះ អ្នក​តាម​ដាន​បញ្ហា​សង្គម​នៅ​កម្ពុជា មើល​ឃើញ​ថា វា​ជា​វិធានការ​មួយ​ល្អ​ដែរ ប៉ុន្តែ​ធ្វើ​ឡើង​ហាក់​ដូច​ជា​លឿន​ពេក​។ ពួក​គេ​ថា នៅ​ក្នុង​កាលៈទេសៈ​ពេល​នេះ គួរ​ពុំ​ទាន់​មាន​លក្ខខណ្ឌ​បែប​នេះ​ឡើយ បើ​ពុំ​ដូច្នោះ​ទេ វា​អាច​នឹង​ផ្តល់​ភាព​អយុត្តិធម៌​ដល់​ពួក​គេ​។