ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើចាំបាច់ទេដែលរដ្ឋសភាត្រូវកោះអញ្ជើញរដ្ឋាភិបាលទៅពិភាក្សាគ្នាពីបញ្ហាស្តារសេដ្ឋកិច្ចឡើងវិញក្រោយចប់កូវីដ១៩?

សំឡេង ១១:៥៤
កិច្ចប្រជុំរដ្ឋសភានាពេលកន្លងមក
កិច្ចប្រជុំរដ្ឋសភានាពេលកន្លងមក © Internet

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​កាលពីពេលថ្មីៗនេះ​បានបញ្ចេញ​ទស្សនៈ​ចង់ឱ្យ​រដ្ឋសភា​កោះអញ្ជើញ​រដ្ឋាភិបាល​កម្ពុជា​ទៅ​ពិភាក្សា​អំពី​ផែន​ការ​ជាក់​លាក់​ក្នុងការស្តារ​សេដ្ឋកិច្ច​ជាតិឡើងវិញ​ក្រោយវិបត្តិកូវីដ១៩​មានស្ថានភាព​ធូរស្រាល​។ គណបក្ស​នេះបានអះអាងថា ​ក្នុងកាលៈទេសៈ​នេះ វា​ គឺមានភាព​ចាំបាច់​ដែលរដ្ឋសភា​ និងអ្នកតំណាង​រាស្រ្តត្រូវបង្ហាញ​ពីតួនាទី​ និងការទទួល​ខុសត្រូវ​របស់ខ្លួន​ចំពោះប្រជាពលរដ្ឋ​។ ​អ្នកវិភាគ​នៅកម្ពុជា​ក៏មើលឃើញ​ពីសារៈសំខាន់​នេះដែរ ​ប៉ុន្តែបានលើកឡើងថា​ កិច្ចប្រជុំនេះ​អាចទៅរួច​ ឬមិនរួច​ គឺអាស្រ័យ​លើឆន្ទៈ​របស់​អ្នកនយោបាយ​ ពីព្រោះថា ​ទាំងរដ្ឋសភា ​និងរដ្ឋាភិបាល​ គឺចេញពី​គណបក្ស​ប្រជាជន​កម្ពុជា​តែមួយដូចគ្នា​។