ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើគួរបន្តដាក់ឲ្យមានដំបន់ក្រហមតទៅទៀត ឬអនុវត្តយន្តការផ្សេង ដើម្បីកាត់ផ្តាច់ការចម្លងកូវីដ-១៩?

សំឡេង ១២:១១
ការរិតបន្តឹងការធ្វើដំណើររបស់ប្រជាជនតាមតំបន់នាពេលកន្លងមក
ការរិតបន្តឹងការធ្វើដំណើររបស់ប្រជាជនតាមតំបន់នាពេលកន្លងមក AP - Heng Sinith

នៅថ្ងៃទី​១២ខែឧសភានេះ ​គឺជាថ្ងៃចុងក្រោយហើយ​ ដែលអាជ្ញាធរ​បានកំណត់​តំបន់ក្រហម​ តំបន់លឿងទុំ ​និងតំបន់លឿង​ថែម១សប្តាហ៍ ​បន្តពីការបិទខ្ទប់​២សប្តាហ៍កន្លងទៅ​។ ​ការបង្រួញ​តំបន់​ជាពិសេស​តំបន់ក្រហម​ និងតំបន់លឿងទុំ​ ដែលជាតំបន់​មានហានិភ័យខ្ពស់​ឲ្យនៅតូច​ ត្រូវគេមើលឃើញថា​បានហុចលទ្ធផលមក​ ជាវិជ្ជមាន​បណ្តើរៗហើយ​ ដោយរយៈពេល​៣ថ្ងៃជាប់គ្នា ​ចំនួន​អ្នកឆ្លងកូវីដ-១៩​ នៅទីក្រុង​ភ្នំពេញ​បានថយចុះ​ពីជាង៥០០នាក់​ មកនៅជាង​២០០នាក់​ ក្នុង១ថ្ងៃ​។​ បើទោះណាជាអាជ្ញាធរ​មិនទាន់​បង្ហាញ​ពីចំណាត់ការ​បន្តយ៉ាងណាក៏ដោយ ​ក៏ប៉ុន្តែអ្នកពាក់ព័ន្ធ​នឹងបញ្ហាសង្គម​មើលឃើញថា ​ភាពចាំបាច់នៃ​ការរក្សាទុក​តំបន់ក្រហម​ នៅតែអាចធ្វើបន្ត​ ខណៈ​ដែលជំងឺ​កូវីដ-១៩​ មិនទាន់​បានថមថយ​ជាអតិបរមា​នៅឡើយ​។