ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

៦៥ឆ្នាំ៖ តើទំនាក់ទំនងការទូត កម្ពុជា-រុស្ស៊ី វិវត្តទៅបែបណា ដល់កំរិតណា?

សំឡេង ១២:១៨
កិច្ចប្រជុំរវាងកម្ពុជា និងសហព័ន្ធរុស្សីនាពេលកន្លងមក
កិច្ចប្រជុំរវាងកម្ពុជា និងសហព័ន្ធរុស្សីនាពេលកន្លងមក © សហការី

ប្រទេសកម្ពុជា ​និងសហព័ន្ធរុស្ស៊ី ​កាលពីថ្ងៃទី១៣​ ខែឧសភាម្សិលមិញ​ បានប្រារព្ធខួប​លើកទី៦៥ឆ្នាំ ​នៃទំនាក់ទំនង​ការទូតរវាង​ប្រទេសទាំងពីរ​ ដោយប្រមុខរដ្ឋ​ ប្រមុខរដ្ឋាភិបាល ​រួមទាំងប្រមុខស្ថាប័ន​នីតិបញ្ញត្តិ​កម្ពុជា ​និងរុស្ស៊ី​ បានឆ្លើយឆ្លង​លិខិតរវាងគ្នា ​ប្រកបដោយន័យ​សហប្រតិបត្តិការ​ទ្វេភាគី​លើគ្រប់វិស័យ​ និងការជឿទុកចិត្តគ្នា​យ៉ាងមុតម៉ាំ​។​ ជុំវិញខួប៦៥ឆ្នាំ ​នៃទំនាក់ទំនង​ការទូត​រវាងកម្ពុជា-រុស្ស៊ី​នេះ ​អ្នកវិភាគនយោបាយ ​និងកិច្ចការ​ទំនាក់ទំនង​អន្តរជាតិ​ បានមើលឃើញ​ចំណុចដូចគ្នា​ថាទំនាក់ទំនង​កម្ពុជា ​និង រុស្ស៊ី ​បានផ្តោតសំខាន់​តែទៅលើរឿង​នយោបាយ​ ច្រើនជាង​សេដ្ឋកិច្ច​។