ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ហេតុអ្វីរដ្ឋាភិបាលកម្ពុជានៅតែបន្តលើកឡើងពីស្រមោលរបស់អតីតបក្សប្រឆាំង?

សំឡេង ១០:១៩
និមិត្តសញ្ញារបស់អតីតគណបក្សប្រឆាំង
និមិត្តសញ្ញារបស់អតីតគណបក្សប្រឆាំង © Internet

បើទោះបីជា​គណបក្ស​សង្គ្រោះជាតិ​ត្រូវបានរំលាយ​តាំងពីឆ្នាំ​២០១៧​មុន​បោះ​ឆ្នោត​ថ្នាក់ជាតិ​២០១៨​ក៏ដោយ តែ​ស្រមោល​របស់អតីត​បក្សប្រឆាំងធំ​ជាងគេមួយនេះ​នៅតែ​​ធ្វើឲ្យ​មេដឹកនាំបក្ស​កាន់​អំណាច​មានការ​ប្រុង​ប្រយ័ត្ន។​ប្រុង​ប្រយ័ត្ន​ ដោយសារតែ​លោក ហ៊ុន សែន ​បានបញ្ជាឲ្យ​កម្លាំង​នគរបាលជាតិ ​ត្រៀមបង្ក្រាប​ឲ្យទាន់ពេល​រាល់សកម្មភាព​របស់ក្រុមនេះ ​ដែលលោក​ចោទថា ​ប៉ុនប៉ងវាយប្រហារ​ការបោះឆ្នោតឃុំ-សង្កាត់​ឆ្នាំ២០២២​ ខាងមុខ​។ ហេតុអ្វីត្រូវ​ប្រុងប្រយ័ត្នពី​ស្រមោលរបស់​អតីតបក្ស​ប្រឆាំង​ ខណៈ​ដែល​រដ្ឋាភិបាល​តែងអះអាងថា​សង្គ្រោះជាតិ​បានស្លាប់បាត់​ទៅហើយនោះ​?