ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

យុទ្ធនាការប័ណ្ណនាឡិកាលោក សម រង្ស៊ី៖ តើជាការគៀងគរលុយដើម្បីមកជួយពលរដ្ឋខ្មែរ ឬជាយុទ្ធសាស្រ្តនយោបាយថ្មី?

សំឡេង ១១:២៧
លោក សម រង្ស៊ី និងនាឡិការរបស់លោកដែលគ្រោងនឹងដាក់ជានាឡិកាផ្សងសំណាង
លោក សម រង្ស៊ី និងនាឡិការរបស់លោកដែលគ្រោងនឹងដាក់ជានាឡិកាផ្សងសំណាង © FB/Sam Rainsy

លោកសម រង្ស៊ី​ប្រធានស្តីទី​អតីត​គណបក្ស​សង្រ្គោះជាតិ​បានបង្កើតនូវ​យុទ្ធនាការ​ថ្មីមួយឈ្មោះថា ​ប័ណ្ណនាឡិកា​ដៃសម រង្ស៊ី ​ដែលប័ណ្ណនេះ ​គឺដាក់លក់​ក្នុងតម្លៃ​៥ដុល្លារ​។​ អ្នកដែល​ទិញប័ណ្ណនេះ ​នឹងត្រូវគេផ្តល់​លេខប័ណ្ណ​ដើម្បីចូលរួមចាប់ឆ្នោត​ផ្សងសំណាង​ទទួលបាននាឡិកា​លោក សម រង្ស៊ី ​នៅថ្ងៃទី០៦​ មិថុនា ​២០២១​ ខាងមុខនេះ​។​ លោកសម រង្ស៊ី ​បានគូសបញ្ជាក់ថា​ ការទិញ​ប័ណ្ណនាឡិកា​ សម រង្ស៊ី ​នេះ ​គឺជាកាយវិការ​ដ៏ថ្លៃថ្លា ​និងជានិមិត្តរូប​នៃការបរិច្ចាគ​ចេញពីខ្លួន​ពលរដ្ឋម្នាក់ៗ​ ដើម្បីរួមចំណែក​ប្រមូល​ថវិកា​យកទៅជួយ​ប្រជាពលរដ្ឋខ្មែរ​ក្រីក្រ​នៅកម្ពុជា​ដែលកំពុង​តែខ្វះខាតស្បៀងអាហារ​ ដោយសារវិបត្តិ​ជំងឺកូវីដ-១៩ ​និងវិបត្តិ​សេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរ​។​ ប៉ុន្តែ​គណបក្ស​កាន់អំណាច​នៅកម្ពុជាវិញ​បានអះអាងថា ​យុទ្ធនាការនេះ ​គឺគ្រាន់តែជា​ការបោកប្រាស់ថ្មី​ ដើម្បីប្រមូលលុយ​របស់លោកសម រង្ស៊ី​ប៉ុណ្ណោះ​។