ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកឃ្លាំមើល៖ ការធ្វើផ្លូវគ្មានគុណភាពអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ

សំឡេង ១០:៥៥
សកម្មភាពនៃការស្ថាបនាផ្លូវជាតិលេខ៣
សកម្មភាពនៃការស្ថាបនាផ្លូវជាតិលេខ៣ © Internet

ក្រុម​អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យមានការ​ស៊ើអង្កេត​លើ​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​​ដែល​កាន់​គម្រោង​ស្ថាបនា​កំណាត់​ផ្លូវជាតិ​៣ ខណៈរដ្ឋមន្ត្រីក្រសួង​សាធារណការ បានចេញ​មុខ​សុំ​ទោសជាសាធារណៈ​ចំពោះប្រជាពលរដ្ឋ​ ដោយសារតែ​ធ្វើផ្លូវគ្មានគុណភាព​។ បើតាម​លោក ស៊ុន ចាន់ថុល មូលហេតុ​ដែល​ផ្លូវនេះ​មិនមាន​គុណភាព ​គឺមកពី​មិនមាន​ថវិកា​គ្រប់​គ្រាន់ ​ពោលមិនមែន​មកពី​មន្ត្រី​ខ្វះសមត្ថភាព​នោះឡើយ​។ ប៉ុន្តែ​អ្នក​ឃ្លាំមើលដាក់​ការ​សង្ស័យថា មូលហេតុ​ដែល​ធ្វើ​ផ្លូវ​គ្មានគុណភាព​ គឺអាចជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុករលួយ។​