ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ហេតុអ្វីកម្ពុជាមិនអាចបញ្ចប់ព្រឹត្តិការណ៍ឆ្លងកូវីដ-១៩ សហគមន៍២០កុម្ភៈ បានយ៉ាងឆាប់រហ័ស?

សំឡេង ១២:០៤
ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ
ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ © Internet

អស់រយៈពេល​ជាង៣ខែទៅហើយ ​ដែលប្រទេស​កម្ពុជា​មិនអាចបញ្ចប់​ព្រឹត្តិការណ៍​នៃការឆ្លង​ជំងឺកូវីដ-១៩​សហគមន៍​ ២០ កុម្ភៈ​បានដោយងាយៗ ​ឬបានតាមការ​រំពឹងទុក​។​ ព្រឹត្តិការណ៍​សហគមន៍​២០កុម្ភៈ ​បានអូស​បន្លាយ​រហូត​បច្ចុប្បន្ន ​ដោយចំនួនអ្ន​កឆ្លងជំងឺកូវីដ-១៩​ ប្រចាំថ្ងៃ ​ចាប់ពី៥០០​ ទៅ៧០០នាក់​ជាង ​ឬឡើងដល់​៨០០នាក់ថ្ងៃខ្លះ ​នៅតែជាតួលេខមួយខ្ពស់​នៅឡើយ។​ ដោយឡែក​ចំនួនអ្នកស្លាប់​ដោយសារ​ជំងឺ​ដ៏កាចសាហាវនេះ​ បានបន្ត​កើនឡើង​ជារៀងរាល់ថ្ងៃ​ ដោយថ្ងៃទី០៨​ ខែមិថុនា​ម្សិលមិញ​ មានអ្នកស្លាប់​ខ្ពស់បំផុត​មិនធ្លាប់មាន​ដល់ទៅ​១២នាក់​។​ អ្នកជំនាញ​ផ្នែកសុខភាព​ និងអ្នកតាមដាន​សង្គមនានា​មើលឃើញថា​ព្រឹត្តិការណ៍នេះ​ ទំនងជា​ពិបាកបញ្ចប់​ភ្លាមៗណាស់​។