ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើកម្ពុជាគួរធ្វើយ៉ាងម៉េច ដើម្បីឱ្យមានតុល្យភាពទំនាក់ទំនងជាមួយមហាអំណាចអាមេរិក និងមហាយក្សចិន?

សំឡេង ១២:១៤
ទង់ជាតិចិន និងអាមេរិក (រូបតំណាង)
ទង់ជាតិចិន និងអាមេរិក (រូបតំណាង) © Internet

កាលពីថ្ងៃទី​០៨ ​ខែមិថុនា​កន្លងទៅ ​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា ​និងចិន​បានជួបប្រជុំ​គ្នាទ្វេភាគី​នៅក្នុង​ប្រទេសចិន​ ដើម្បីពង្រឹង​ និងពង្រី​កចំណង​ទាក់ទង​ឱ្យកាន់តែប្រសើរ​ឡើងបន្ថែមទៀត​។​ ជំនួបនេះ ​គឺបន្ទាប់ពី​អនុរដ្ឋ​មន្រ្តីការ​បរទេសអាមេរិក​បានធ្វើដំណើរ​ទស្សន​កិច្ចខ្លីមួយ​នៅកម្ពុជា​ និងបានជួប​ពិភាក្សាគ្នា​ជាមួយលោកនាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ ដើម្បី​បង្កើន​ទំនាក់ទំនង​កម្ពុជា-អាមេរិក​។​ បើទោះជា​បែបនេះក្តី ​អ្នកតាមដាន​ និងវិភាគ​នយោបាយ​នៅកម្ពុជា​បានលើកឡើងថា​ ទំនាក់ទំនង​ទ្វេភាគីរ​វាងកម្ពុជា ​និងមហាយក្ស​ចិន​ គឺខ្ពស់​ដាច់ឆ្ងាយ​ពីទំនាក់ទំនង​រវាង​កម្ពុជា ​និងមហាអំណាច​អាមេរិក​។ ដូច្នេះ ​តើកម្ពុជា​គួរធ្វើយ៉ាងណាខ្លះ ​ដើម្បីរក្សា​ឱ្យមាន​តុល្យភាព​ទំនាក់ទំនង​រវាង​ប្រទេស​មហាអំណាច​លើលោកទាំងពីរនេះ​?