ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើមានហេតុផលអ្វីផ្សេង នៅពីក្រោយការបញ្ឈប់ការបោះឆ្នោតសាកល្បងភ្លាមៗ ដោយសារកូវីដ-១៩?

សំឡេង ១៣:០០
ប្រជាពលរដ្ឋឈរតម្រង់នៅមុខការិយាល័យបោះឆ្នោត ដើម្បីធ្វើការបោះឆ្នោត កាលពីឆ្នាំ២០១៨
ប្រជាពលរដ្ឋឈរតម្រង់នៅមុខការិយាល័យបោះឆ្នោត ដើម្បីធ្វើការបោះឆ្នោត កាលពីឆ្នាំ២០១៨ © Internet

គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​(គ.ជ.ប)​ កាលពីថ្ងៃពុធ ​បានចេញ​សេចក្តីសម្រេចមួយ ​ដោយបានលើកចោល​ការអនុវត្ត​ការបោះឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ​ឆ្នាំ២០២១ ​ដែលគ្រោងនឹង​ធ្វើឡើង​នៅថ្ងៃទី២០​ ខែមិថុនា​ខាងមុខ​។​ ការសម្រេច​លុបចោល​ការរៀបចំ​ការបោះឆ្នោត​សាកល្បង​របស់ ​គ.ជ.ប​ ដូច្នេះ ​គឺធ្វើឡើងភា្លមៗ ​ក្រោយលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បានស្នើសុំ​តាមរយៈលិខិត​ដ៏ខ្លីមួយច្បាប់ ​និងការបញ្ជូន​សម្លេងជាសាធារណៈថា​ មិនមាន​ភាពចាំបាច់​ទាល់តែសោះ ​នៅក្នុងបរិបទ​នៃការឆ្លងរាលដាល​ជំងឺកូវីដ-១៩​នេះ។