ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការចម្រាញ់រ៉ែមាសនៅកម្ពុជា៖តម្លាភាពនៃការគ្រប់គ្រងចំណូលត្រូវបានចោទសួរ?

សំឡេង ១០:៥៥
ទីតាំងដែលរៀបចំធ្វើរោងចក្រចម្រាញ់រ៉ែមាសលើកដំបូងនៅខេត្តមណ្ឌលគិរី
ទីតាំងដែលរៀបចំធ្វើរោងចក្រចម្រាញ់រ៉ែមាសលើកដំបូងនៅខេត្តមណ្ឌលគិរី © FB

អ្នក​ឃ្លាំមើល​សង្គម​បានចោទ​សួរ​ពី​របៀប​គ្រប់​គ្រង​ប្រាក់​ចំណូល​ដែល​បានមក​ពីការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅកម្ពុជា ធ្វើ​យ៉ាងណាដើម្បី​ឲ្យមានតម្លាភាព​ជៀសវាង​ការ​ត្រូវ​បណ្តាសារ​ដូច​ប្រទេស​មួយចំនួន​។ តម្លាភាព​នៃ​ការ​គ្រប់គ្រង​ចំណូល​នេះ​ត្រូវ​បាន​ចោទ​ឡើង ​ខណៈកម្ពុជា​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​រោង​ចក្រ​ចម្រាញ់​រ៉ែមាស​ជា​លើក​ដំបូង​នៅ​ខេត្ត​មណ្ឌល​គិរី ​ដោយ​រំពឹងថា​នឹង​ទទួល​បានចំណូល​ដុល​ជាមធ្យម១៨៥​លាន​ដុល្លារ​ ក្នុងនោះរដ្ឋ​នឹង​ទទួលបានពន្ធជាថវិកា៤០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។