ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើការព្រាងច្បាប់ថ្មីស្ដីពីការគ្រប់គ្រងអន្តោប្រវេសន៍ ជារឿងចាំបាច់ដែរឬទេ?

សំឡេង ១០:១២
ជនអន្តោប្រវេសន៍ដែលចូលមករស់នៅប្រទេសកម្ពុជា
ជនអន្តោប្រវេសន៍ដែលចូលមករស់នៅប្រទេសកម្ពុជា © សហការី

កម្ពុជាកំពុង​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​អន្តោប្រវេសន៍ថ្មី​ ដើម្បីទប់ស្កាត់​ជនបរទេស​ ដែលចូលមក​កម្ពុជា​ដោយខុសច្បាប់​ និងជន​បរទេស​ដែលបន្ត​រស់នៅ​ដោយខុសច្បាប់​។​ គោលបំណង​នៅក្នុងការរៀបចំ​សេចក្តីព្រាងច្បាប់​ ស្ដីពី​អន្តោប្រវេសន៍​ថ្មីនេះ​ គឺទប់ស្កាត់​ បទល្មើស​ជនបរទេស​ចូលកម្ពុជា​ដោយខុសច្បាប់​ និងការបន្ថែម​ទម្ងន់ទោសដល់​អ្នកចូលរួម​ប្រព្រឹត្តិបទល្មើស​ជាដើម​។​ បន្ថែមលើនេះ ​សេចក្តីព្រាងច្បាប់នេះ ​ក៏ធ្វើឲ្យកាន់តែ​ប្រសើរឡើង​ថែមទៀត​ ចំពោះការគ្រប់គ្រង​ជនបរទេស​ ដែលកំពុង​រស់នៅ​ក្នុងប្រទេស​ ទាំងជនបរទេស​ជាអ្នកវិនិយោគ ​និងជនបរទេស​អន្តោប្រវេសន្ត​។​ នេះបើតាម​អគ្គនាយក​អន្តោប្រវេសន៍​ កាលពីថ្ងៃទី១១​ ខែមិថុនា​។ បើតាម​អគ្គនាយក​អន្តោប្រវេសន៍ ​បច្ចុប្បន្ន ​កម្ពុជា​មានជនអន្តោប្រវេសន៍​ចំនួន១សែន​៤ម៉ឺន​២ពាន់​៩២៤នាក់ ​ភាគច្រើន​ជាជនជាតិចិន​ កូរ៉េ ​វៀតណាម ​អាមេរិក​។​ ជុំវិញបញ្ហានេះ ​សង្គមស៊ីវិល​មួយចំនួន​យល់ថា ​វាជារឿងល្អ​ដែលរដ្ឋាភិបាល​បង្កើតច្បាប់ថ្មី​ដើម្បីបង្កើន​ប្រសិទ្ធភាព​នៃការគ្រប់គ្រង​ តែអ្នកសង្គមស៊ីវិលខ្លះ​មិនគិតបែបនេះទេ​ដោយយល់ថា​ ជាការខ្ជះខ្ជាយ​ពេលវេលាទៅវិញ​។​