ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើការកែសម្រួលសមាសភាព និងភារកិច្ចគណៈកម្មការជាតិប្រយុទ្ធជំងឺកូវីដ១៩នឹងប្រែប្រួលប្រសិទ្ធភាពយ៉ាងណា?

សំឡេង ១១:២៥
ទិដ្ឋភាពនៃការបិទខ្ទប់ទីក្រុងភ្នំពេញកន្លងមក
ទិដ្ឋភាពនៃការបិទខ្ទប់ទីក្រុងភ្នំពេញកន្លងមក AP - Heng Sinith

​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃ​ទី​១​៣​ ​ខែ​មិថុនា​ ​បាន​សម្រេច​កែ​សម្រួល​សមាសភាព​ ​តួនាទី​ ​និង​ភារកិច្ច​របស់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-​១​៩​ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​មិន​ទៀងទាត់​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-​១​៩​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​សមាសភាព​ថ្មី​នៃ​គណៈកម្មការ​នេះ​ ​គឺ​មាន​លោកនាយក​រដ្ឋ​ម​ន្រ្តី​ ​ហ៊ុន​ ​សែន​ ​ជា​ប្រធាន​ ​ខណៈ​អនុប្រធាន​មានដល់​៥​រូប​ ​គឺ​សុទ្ធតែ​ជា​ឧបនាយក​រដ្ឋ​ម​ន្រ្តី​៤​រូប​ ​និង​១​រូប​ទៀត​ ​គឺជា​រដ្ឋ​ម​ន្រ្តី​ក្រសួងសុខាភិបាល​។​ ​ក្រៅពី​សមាសភាព​នេះ​ ​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ឱ្យ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១​៩​បង្កើត​គណៈកម្មការ​ចំណុះ​ចំនួន​៤​ផ្សេងទៀត​ ​ដើម្បី​ចូលរួម​ប្រយុទ្ធ​ ​និង​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​។​ ​ដូច្នេះ​ ​តើ​ការ​កែ​សម្រួល​សមាសភាព​ ​និង​ភារកិច្ច​ ​ក៏​ដូច​ការ​បង្កើត​គណៈកម្មការ​ចំណុះ​បន្ថែម​ទៀត​នេះ​ ​អាច​ធ្វើ​ឱ្យ​ប្រែប្រួល​ប្រសិទ្ធ​ភាព​ការងារ​យ៉ាងណា​?