ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើការបើកផ្សាររដ្ឋឡើងវិញ ជាដំណោះស្រាយនៅចន្លោះសេដ្ឋកិច្ចអាជីវករ និងការប្រឈមនៃកូវីដ-១៩?

សំឡេង ១២:០៥
ភាពស្ងប់ស្ងាត់នៃផ្សារក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩
ភាពស្ងប់ស្ងាត់នៃផ្សារក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ AP - Heng Sinith

ផ្សាររដ្ឋទាំងអស់​នៅទូទាំង​រាជធានីភ្នំពេញ​ បានបើកដំណើរការ​ឡើងវិញហើយ​ កាលពីថ្ងៃអង្គារ​ម្សិលមិញ ​ដោយតម្រូវឲ្យមាន​ការគោរព​នូវវិធានសុខាភិបាល​យ៉ាងម៉ត់ចត់​។​ ទោះជាមានការ​អនុញ្ញាតឲ្យ​អាជីវករ​ធ្វើការលក់ដូរ​ឡើងវិញក៏ដោយ ​ក៏ប៉ុន្តែគេនៅចាំបានថា​ការឆ្លងរាលដាលនៃ​ជំងឺកូវីដ-១៩ ​សហគមន៍​ បានផ្ទុះចេញពីទីផ្សារផងដែរ​ កាលពីខែមេសា​កន្លងទៅ ​ធ្វើឲ្យផ្សាររ​ដ្ឋ និងផ្សារមិនរៀបរយ​ទាំងអស់ត្រូវបានបិទ​ដំណើរការអស់រយៈពេល​ជិត២ខែ។​ ទោះយ៉ាងណាអ្នកវិភាគសង្គម​នានាទទួលស្គាល់ថា​ការបើកផ្សារឡើងវិញ​ ពិតជាមានភាពចាំបាច់​ ដើម្បីសង្គ្រោះសេដ្ឋកិច្ច​អាជីវក​រ បើទោះណាជានៅមានការ​ប្រឈមក៏ដោយ។