ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើគ.ជ.ប គួរត្រូវរុះរើសមាសភាពក្បាលម៉ាស៊ីនដឹកនាំដែរឬទេ ដើម្បីធានាពីឯករាជ្យភាពសម្រាប់ការបោះឆ្នោតខាងមុខ?

សំឡេង ១២:៣៧
សញ្ញាសំគាល់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
សញ្ញាសំគាល់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត © Internet

ម្សិលមិញ ​គណបក្សប្រជាជន​កម្ពុជា​បានសម្រេច​ជ្រើសរើស ​លោក​ ប្រាជ្ញ ច័ន្ទ ​ដែលជាប្រធានគណៈកម្មការ​ទី១​ នៃរដ្ឋសភា ​ជាបេក្ខជន​ប្រធានគណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត ​(គ.ជ.ប)​។​ ប្រសិនបើ​លោកប្រាជ្ញ ច័ន្ទ ជាប់ជា​ប្រធានថ្មី​គ.ជ.ប​ នាពេលខាងមុខនេះ​ជាផ្លូវការ​ គឺសមាជិក ​គ.ជ.ប ​ភាគច្រើន​មកពីបក្ស​កាន់អំណាច​។​ គណបក្ស​ក្រៅរដ្ឋសភា​មួយចំនួន​មិនពេញចិត្តឡើយ​ចំពោះបញ្ហានេះ។​ បើតាមពួកគេ​ ការឱ្យ ​គ.ជ.ប ​មានក្បាលម៉ាស៊ីន​ដឹកនាំភាគច្រើន​មកគណបក្ស​ប្រជាជន​កម្ពុជា​បែបនេះ ​គឺអាចប៉ះពាល់​ដល់ឯករាជ្យភាព​របស់​ គ.ជ.ប ​ក្នុងការអនុវត្ត​ការងារ​របស់ខ្លួនរៀបចំ​ការបោះឆ្នោត​ឃុំសង្កាត់ ​និង​ ជ្រើសរើស​តំណាង​រាស្រ្ត​នាពេលខាងមុខនេះ​។​ ដូច្នេះ ​តើសមាសភាព​ក្បាលម៉ាស៊ីន​ដឹកនាំ​គ.ជ.ប​ គួរត្រូវរុះរើដែរឫទេ ​ដើម្បី​ធានាពី​ភាពឯករាជ្យ​របស់​ស្ថាប័ន​ជាតិមួយនេះ?​