ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើសេដ្ឋកិច្ចកម្ពុជាអាចមានកំណើនក្នុងរង្វង់៤% នៅក្នុងឆ្នាំ២០២១ ដូចការរំពឹងទុករបស់ស្ថាប័នហិរញ្ញវត្ថុធំៗទេ?

សំឡេង ១២:៤៩
ធនាគារពិភពលោក
ធនាគារពិភពលោក © Internet

សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ធនាគារ​ពិភពលោក​(World Bank) ​ព្យាករ​កាលពីម្សិលមិញ​ថា ​កំពុងរើបឡើងវិញ​បន្តិចម្តងៗ​ហើយ​ ជាមួយ​នឹង​កំណើន​ជិត​ ៤% ក្នុង​ឆ្នាំ​២០២១ បន្ទាប់​ពី​រួញទំហំអស់​ ៣,១% ក្នុង​ឆ្នាំ២០២០​។​ ការព្យាករណ៍​របស់ ​World Bank ​គឺប្រហាក់ប្រហែលគ្នា​នឹងការរំពឹងទុក​របស់ ​មូលនិធិរូបិយវត្ថុអន្តរជាតិ​(IMF) ​និងធនាគារអភិវឌ្ឍន៍​អាស៊ី(​ADB)​ កាលពីពេលថ្មីនេះ ​គឺនៅក្នុងរង្វង់ ៤%​។ យ៉ាងណាក្តី ​ ធនាគារពិភពលោក​យល់ថា ​ការ​រើបឡើងវិញនេះ​មានលក្ខណៈ​មិនដូចគ្នាទេ ​នៅតាមផ្នែកនានានៃ​សេដ្ឋកិច្ច​ ហើយ​វាក៏ស្ថិតនៅ​ក្នុងសភាពផុយស្រួយ​នៅឡើយដែរ​ មួយផ្នែកដោយសារតែ​វិធានការបិទខ្ទប់ត្រូវ​បាន​ដាក់​អនុវត្ត​ម្តងទៀត ដើម្បីទប់ស្កាត់​ការរាលដាល​នៃការឆ្លងវីរុសកូវីដ-១៩។​