ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន៖ តើ​ជា​ការ​អនុវត្ត​ច្បាប់ ឬ​ជា​ការ​គំរាម​កំហែង?

សំឡេង ១១:០៣
សកម្មជនបរិស្ថាន​ទាំង​៣​រូប ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី​១៦ មិថុនា ឆ្នាំ​២០២១។ ពី​ឆ្វេង​ទៅ​ស្ដាំ៖ កញ្ញា ស៊ុន រដ្ឋា, លោក យឹម លាងហ៊ី, និង លោក លី ចាន់ដារ៉ាវុត។
សកម្មជនបរិស្ថាន​ទាំង​៣​រូប ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី​១៦ មិថុនា ឆ្នាំ​២០២១។ ពី​ឆ្វេង​ទៅ​ស្ដាំ៖ កញ្ញា ស៊ុន រដ្ឋា, លោក យឹម លាងហ៊ី, និង លោក លី ចាន់ដារ៉ាវុត។ © សហការី

សកម្មជន​ការពារ​បរិស្ថាន​៣​រូប​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន ក្រោយ​ពី​ពួក​គេ​បាន​ថត​វីដេអូ​នៅ​ទីតាំង​បង្ហូរ​ទឹក​ស្អុយ​ចូល​ទៅ​ដង​ទន្លេ ក្បែរ​ព្រះ​បរម​រាជ​វាំង។ អាជ្ញាធរ​កម្ពុជា​បាន​អះអាង​ថា ការ​ចាប់​ខ្លួន​នេះ គឺ​ដោយ​សារ​តែ​ពួក​គេ​ធ្វើ​សកម្មភាព​ដោយ​មាន​អង្គការ​ចាត់​តាំង​ច្បាស់​លាស់​ខុស​ច្បាប់ និង​ធ្វើ​សកម្មភាព​ក្រោម​បង្គាប់​លោក Alejandro Gonzalez Davidson ពី​ក្រៅ​ប្រទេស​។ ម្យ៉ាង​ទៀត ក្រុម​យុវជន​ទាំង​នេះ​បាន​ធ្វើ​សកម្មភាព​ដោយ​ទទួល​បាន​ហិរញ្ញប្បទាន​ពី​ខាង​ក្រៅ ដែល​ពាក់ព័ន្ធ​នឹង​ហិរញ្ញប្បទាន​ភេរវកម្ម ហើយ​សកម្មភាព​របស់​ពួកគេ មាន​គោល​បំណង​ញុះញង់​ប្រជាពលរដ្ឋ​ឱ្យ​ងើប​ឈរ​ប្រឆាំង និង​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​។ ក៏​ប៉ុន្តែ អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា វា ​ជា​រូបភាព​មិន​ល្អ និង​ជា​ការ​គំរាម​កំហែង​ទៅ​កាន់​សកម្មជន​ដទៃ​ទៀត​។