ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការបន្តវាយប្រហារលើព្រះមហាក្សត្ររបស់លោកសម រង្ស៊ី៖តើជាយុទ្ធសាស្រ្តនយោបាយ ឬជាអ្វីឱ្យប្រាកដ?

សំឡេង ១១:១៩
លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ AP - Virginia Mayo

ការនិយាយ​ប៉ះពាល់​ដល់អង្គ​ព្រះមហាក្សត្រ​ពីសំណាក់​លោកសម រង្ស៊ី ​ប្រធានស្តីទី​អតីត​គណបក្ស​សង្រ្គោះជាតិ​មិនមែនជា​រឿងថ្មីនោះទេ ​ហើយការ​ផ្តន្ទាទោស​លើរូបលោក​ដោយសារ​បញ្ហានេះ​ក៏មិនមែន​ជារឿងចម្លែក​នោះដែរ​។​ កន្លងមក លោក​សម រង្ស៊ី ​ធ្លាប់ត្រូវបាន​តុលាការ​កម្ពុជា​កាត់ទោស​ប៉ុន្មានដងដែរ​រឿងប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រនេះ ​ប៉ុន្តែមិនអាចនាំ​លោកមក​ដាក់ពន្ធនាគារ​បានឡើយ ​ព្រោះលោកនៅក្រៅ​ប្រទេសឯណោះ។​ យ៉ាងណាក៏ដោយ ​ការកាត់ទោសនេះ ​មិនអាច​បញ្ឈប់​លោកសម រង្ស៊ី ​មិនឱ្យនិយាយ​វាយប្រហារ​លើព្រះមហាក្សត្រ​បានទេ​ ដោយរយៈពេល​ចុងក្រោយនេះ លោ​កនៅតែបន្ត​លើកឡើង​បែបបរិហារទៅលើអង្គ​ព្រះមហាក្សត្រដដែល។​ តើនេះ គឺ​ជាយុទ្ធសាស្រ្ត​នយោបាយ​របស់លោកសម រង្ស៊ី ​ឬក៏ជាអ្វី​ឱ្យប្រាកដ​?