ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

កម្ពុជានឹងទាញបានប្រយោជន៍អ្វីខ្លះ ពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ តាមអនឡាញ?

សំឡេង ១២:៣៩
កិច្ចប្រជុំអាស៊ី អឺរ៉ុបកាលពីពេលកន្លងទៅ
កិច្ចប្រជុំអាស៊ី អឺរ៉ុបកាលពីពេលកន្លងទៅ © Internet

រដ្ឋាភិបាលកម្ពុជា​ តាមរយៈ​ក្រសួង​ការបរទេស​ កាលពីថ្ងៃចន្ទ​ បានសម្រេច​រៀបចំ​កិច្ចប្រជុំ​កំពូល​ អាស៊ី-អឺរ៉ុប​ លើកទី១៣​(ASEM 13)​តាមប្រព័ន្ធ​ Video Conference ​ដែលនឹងប្រព្រឹត្តទៅ​នៅថ្ងៃទី ២៥-២៦​ ខែវិច្ឆិកា​ ឆ្នាំ២០២១​។​ ការសម្រេច​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​ ដែលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះ​ ហើយត្រូវ​ធ្វើតាមអនឡាញ​ដូច្នេះ ​គឺដោយយោងទៅ​លើស្ថានភាព​ជំងឺកូវីដ-១៩​ កំពុងឆ្លង​រាលដាល​ខ្លាំង ធ្វើឲ្យ​កិច្ចប្រជុំ​ជាលក្ខណៈ​រូបវ័ន្ត​ ឬដោយផ្ទាល់ ​នឹងមិនអាច​មានសុវត្ថិភាព​ដល់បណ្តា​ថ្នាក់ដឹកនាំ​នៃប្រទេសដៃគូ​ ASEM​ ដែលនឹងមកចូលរួម​ ស្របពេលដែល​បណ្តា​ប្រទេស​ជាច្រើន​នៅលើពិភពលោក​ បានដាក់ចេញ​នូវការរឹតត្បិត​លើការ​ធ្វើដំណើរ​សារជាថ្មី​។