ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើការបោះឆ្នោតគួរប្រព្រឹត្តទៅយ៉ាងដូចម្តេច ដើម្បីអាចទទួលស្គាល់ជារួមថា សេរី និងយុត្តិធម៌ពិតប្រាកដ?

សំឡេង ១១:៤២
ប្រជាពលរដ្ឋឈរតម្រង់នៅមុខការិយាល័យបោះឆ្នោត ដើម្បីធ្វើការបោះឆ្នោត កាលពីឆ្នាំ២០១៨
ប្រជាពលរដ្ឋឈរតម្រង់នៅមុខការិយាល័យបោះឆ្នោត ដើម្បីធ្វើការបោះឆ្នោត កាលពីឆ្នាំ២០១៨ © Internet

តើការបោះឆ្នោតគួរប្រព្រឹត្តទៅយ៉ាងដូចម្តេច ដើម្បីអាចទទួលស្គាល់ជារួមថា សេរី និងយុត្តិធម៌ពិតប្រាកដ?ម្សិលមិញ ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា ​សង់ត្រាល់​ បានធ្វើសន្និសីទ​សារព័ត៌មាន​មួយស្តីពី​លក្ខខណ្ឌ​អប្បបរមា​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ក្នុងឆ្នាំ​២០​២២​តាមប្រព័ន្ធ​អនឡាញ​ដោយមាន​ការចូលរួម​ពីតំណាង​អង្គការ​សង្គមស៊ីវិល​នានា ​និងតំណាង​គណបក្ស​នយោបាយ​ខ្លះនៅកម្ពុជា​ផងដែរ​។ ​អង្គការ​សង្គម​ស៊ីវិល​បានលើកឡើង​ពីលក្ខខណ្ឌ​អប្បបរមា​ចំនួន៦ចំណុច​ ដើម្បី​ឱ្យការបោះឆ្នោត​ប្រព្រឹត្តទៅ​ដោយសេរី​ និងយុត្តិធម៌​។​ ក្នុងនោះ ​មានជាអាទិ៍​ការបង្កើត​នូវបរិយាកាស​នយោ​បាយសេរី ​ក៏ដូចជា​ទម្លាក់ចោល​ការចោទប្រកាន់​ និងផ្តល់​សិទ្ធិធ្វើ​នយោ​បាយ​ដល់អ្នកនយោបាយ​ប្រឆាំង​ឡើងវិញ​។​ ដូច្នេះ ​តើលក្ខខណ្ឌ​ទាំងនេះ ​អាចនឹងធ្វើឱ្យ​ការបោះឆ្នោត​នៅកម្ពុជា​ត្រូវបាន​ទទួល​ស្គាល់ជារួម​ថា ​សេរី ​និងយុត្តិធម៌​បានដែរឬទេ?​