ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រវាងការអនុវត្តច្បាប់ និងការត្អូញត្អែរក្នុងរឿងដឹកលើសទំងន់ គួរមានការដោះស្រាយគ្នាបែបណា?

សំឡេង ១២:០៣
រថយន្ដដែលដឹកទំនិញលើទម្ងន់
រថយន្ដដែលដឹកទំនិញលើទម្ងន់ © Internet

ជាថ្មីម្តងទៀត​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន​ លោក ស៊ុន ចាន់ថុល​ នៅក្នុងកិច្ចប្រជុំ​កាលពីថ្ងៃពុធ​ បានស្នើឲ្យ​មន្ត្រី​របស់លោក​ បន្តជំហរ​ររឹតបន្តឹង​ចាប់ឃាត់​រថយន្ត​ដឹកទំនិញ​ធំៗ​ ដែលដឹកលើសទំងន់​ចាប់ពី​២០%ឡើងទៅ ​ដោយត្រូវឃាត់ទុក​រយៈពេល១ឆ្នាំ​។​ លោករដ្ឋមន្ត្រី​ ក៏បានស្នើឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចូលរួម​ រក្សាយានយន្ត​ល្មើសឲ្យ​បានត្រឹមត្រូ​វ និងមិនត្រូវដោះលែង​ជាដាច់ខាត​ ដែលនេះជាវិធានការ​មួយ ដើម្បី​ការពារ​ផ្លូវឲ្យបាន​គង់វង្ស​យូរអង្វែង​។​ ជាមួយគ្នា​នេះ ក៏មានការ​ត្អូញត្អែរ​ពីអ្នកប្រកបរ​បរដឹក​ជញ្ជូន​មួយចំនួន​ដែរថា​ ពួកគេ​ប្រឈម​នឹងសឹង​ឡើងថ្លៃ​ ការដឹកជញ្ជូន​ផ្លូវឆ្ងាយ​ច្រើនជើង​ ដោយមិនបានចំណេញ​ ជាហេតុធ្វើឲ្យ​មានការ​ច្នៃប្រឌិត​រថយន្ត​ដើម្បី​ទំនិញ​ឲ្យបានច្រើន​ក្នុង១ជើងៗ​។