ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សង្គមស៊ីវិលស្នើឲ្យរដ្ឋមន្ត្រីមហាផ្ទៃប្រើការដោះស្រាយបញ្ហាតាមហ្វេសបុកនិងការដោះស្រាយនៅនឹងកន្លែងឲ្យមានភាពស្មើគ្នា

សំឡេង ១២:២៦
បញ្ហាអសន្ដិសុខសង្គមដែលបានកើតឡើងជាប្រចាំ (រូបតំណាង)
បញ្ហាអសន្ដិសុខសង្គមដែលបានកើតឡើងជាប្រចាំ (រូបតំណាង) © Internet

នៅក្នុង​ឆមាសទី១​ឆ្នាំ២០២១​នេះមានគណនី​ហ្វេសបុក​ចំនួន​៦៦៥​គណនី ​បានលើកយក​បញ្ហាអសន្តិសុខ​សង្គម​  ផលប៉ះ​ពាល់ពី​គម្រោង​អភិវឌ្ឍន៍​នានា ​ និងចន្លោះ​ប្រហោង​នៃការផ្ដល់​សេវា​សាធារណៈ ​ផ្ញើមកកាន់​ទំព័រហ្វេសប៊ុក​របស់លោក​ឧបនាយក​រដ្ឋមន្ត្រី​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។​ ក្នុងនោះ​មានគណនី​៤២៤​ត្រូវបានក្រុម​ការងារ​លោក​ ស ខេង ​កំពុងពិនិត្យ​និងដោះស្រាយ​ ហើយ​២៥៩គណនីដោះ​ស្រាយរួចរាល់​ជូនប្រជាពលរដ្ឋ​។​ លោក​ ស ខេង ​ក៏បានលើកទឹកចិត្ត​ដល់ប្រជាពលរដ្ឋ​ បន្តលើក​ជាមតិយោបល់​ និងសំណូមពរ​នានា​មកកាន់​រូបលោក​តាមរយៈ​ទំព័រហ្វេសប៊ុក​ ហើយលោកនឹង​ទទួល​ពិនិត្យ​ និងដោះស្រាយ​ដោយពុំមាន​ការរើសអើងឡើយ​ ចំពោះរឿងហេតុ​ដែលក្នុង​ដែនសមត្ថកិ​ច្ចក្រសួងមហាផ្ទៃ​។​ មន្ត្រី​អង្គការ​សង្គមស៊ីវិល​មួយចំនួន​ស្វាគមន៍​ចំពោះ​យន្តការ​ដោះស្រាយ​បញ្ហា​តាមប្រព័ន្ធ​បច្ចេកវិទ្យា​នេះលឿន​និងបានបង្ហាញ​ពីអសមត្ថភាព​មន្ត្រីថ្នាក់ក្រោមជាតិ​មួយចំនួន​។​ តែយ៉ាងណា​ក៏ដោយ​ពួកគេស្នើឲ្យ​ក្រសួង​ប្រើយន្តការ​ដោះស្រាយ​បញ្ហាតាមហ្វេសបុក​និងយន្តការ​ដោះស្រាយ​នៅនឹងកន្លែង​មានឲ្យមានភាព​ស្មើគ្នា។​