ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើលោកកឹម សុខា អាចនឹងបានចូលរួមការបោះឆ្នោតខាងមុខនេះទេ បើសំណុំរឿងនៅជាប់ទ្រឹងនៅតុលាការបែបនេះ?

សំឡេង ១១:៣៩
លោក កឹម សុខា ប្រធានអតីតបក្សសង្រ្គោះជាតិ
លោក កឹម សុខា ប្រធានអតីតបក្សសង្រ្គោះជាតិ © FB

ម្សិលមិញ​ មេធាវី​របស់លោក​កឹម សុខា បា​នបង្ហាញពី​ចេតនា​ចង់ឱ្យ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បើកបន្ត​សវនាការ​លោក​កឹម សុខា ​ក្នុងសំណុំ​រឿងសន្ទិដ្ឋិភាព​ជាមួយ​បរទេស ​បន្ទាប់ពី​ផ្អាកអស់រយៈពេល​ជាង១ឆ្នាំ​ទៅហើយដោ​យសារតែ​ការឆ្លងរាលដាល​នៃជំងឺ​កូវីដ១៩​។​ ជាមួយគ្នា​នេះ ​មេធាវី​ក៏បារម្ភ​ដែរពី​លទ្ធភាព​ក្នុងការចូលរួម​ការបោះឆ្នោត​របស់លោក​កឹម សុខា ​ខណៈការ​បោះឆ្នោត​នៅពេលមិនយូរ​ប៉ុន្មានឡើយ​។​ អ្នកវិភាគ​នយោបាយ​នៅកម្ពុជា​មើលឃើញ​ខុសគ្នាពីបញ្ហានេះ​។​ ខ្លះថា ​លោកកឹម សុខា ​អាចបានចូលរួម​ការបោះឆ្នោត ​ឬអត់នោះ ​គឺអាស្រ័យទៅលើ​ការសម្រេច​ចិត្តនយោបាយ​របស់លោក​។​ ប៉ុន្តែ​ ខ្លះទៀតថា​ រាងពិបាកបន្តិច​ ព្រោះតែមាន​សំណុំរឿង​នៅតុលាការ​យ៉ាងនេះ។​