ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើកូវីដ១៩ អាចជាឧបសគ្គដល់ការត្រៀមរបស់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយដែរឬទេ?

សំឡេង ១០:១៦
ពលរដ្ឋកម្ពុជាចេញទៅបោះឆ្នោតកាលពីអាណត្តិមុនៗ
ពលរដ្ឋកម្ពុជាចេញទៅបោះឆ្នោតកាលពីអាណត្តិមុនៗ រូបភាព​ឯកសារ

គណៈកម្មាធិការ ​ជាតិរៀបចំ​ការបោះឆ្នោត​(គ.ជ.ប)​កាលពីថ្ងៃ​ទី១៩​ ខែកក្កដា​ បានចេញផ្សាយ​ពីប្រតិទិន​នៃការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ ​សង្កាត់​អាណត្តិ​ទី៥ ​នៅក្នុងឆ្នាំ​២០២២​។​ ជាប្រតិទិន​ដែលបង្ហាញ​លម្អិត​ពីសកម្មភាព​មុន អំ​ឡុងពេល ​និងក្រោយការ​បោះឆ្នោតនេះ​។​ ប៉ុន្តែ ​ស្របពេលដែល​កម្ពុជា​កំពុងដើរឆ្ពោះទៅ​រកការបោះឆ្នោត​ឃុំ ​សង្កាត់នៅក្នុង​ឆ្នាំ២០២២ និ​ងការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​នៅក្នុងឆ្នាំ​២០២៣​ខាងមុខ​ គឺស្ថានភាព​ឆ្លងរាលដាល​នៃជំងឺ​កូវីដ១៩​នៅកម្ពុជា​នៅតែបន្ត​ ដោយមិនមាន​ការថមថយ​គួរឱ្យកត់​សម្គាល់​ណាមួយ​នៅឡើយ​។​ ជាមួយគ្នានេះ ​ក៏គ្មានអ្នក​ណាអាចវាយ​តម្លៃ​បានដែរថា​ វិបត្តិ​កូវីដ១៩​នឹងបញ្ចប់​នៅពេលណាទេ។​ ដូច្នេះ តើ​បញ្ហា​កូវីដ១៩​នេះ អាចជា​ឧបសគ្គ​ដល់ការត្រៀម​របស់​គណបក្ស​នយោបាយ​សម្រាប់​ការបោះឆ្នោត​នាពេលខាងមុខ​ដែរឬទេ​?