ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើមានផលប៉ះពាល់ និងដំណោះស្រាយយ៉ាងណាទេ នៅពេលប្រេងឥន្ធនៈឡើងថ្លៃលើសពី១ដុល្លារក្នុង១លីត្រ?

សំឡេង ១១:៤០
សកម្មភាពនៃការទិញប្រេងសាំងរបស់ប្រជាពលរដ្ឋ
សកម្មភាពនៃការទិញប្រេងសាំងរបស់ប្រជាពលរដ្ឋ © Internet

តម្លៃប្រេងឥន្ធនៈ ​រយៈពេល​ប៉ុន្មានសប្តាហ៍​ចុងក្រោយនេះ​ បានបន្តឡើង​ស្រឺតៗ​ មិនមានការ​ថមថយ​សោះដោយគិត​មកដល់ថ្ងៃនេះ ​តម្លៃប្រេងសាំង​ធម្មតា​បានឡើងដល់​ ៤១០០រៀល​ ក្នុង១លីត្រ​ លើសពី១​ដុល្លារ ​ប្រេងម៉ាស៊ូត្រ ​តម្លៃ ​៣៦៥០រៀល​ ក្នុង១លីត្រ​ និងសាំងស៊ុបពែរ​ តម្លៃ ​៤៦០០រៀល​ ក្នុង១លីត្រ​។​ តម្លៃប្រេងឥន្ធនៈ​បន្តឡើង​កាន់តែខ្ពស់​ ខណៈដែល​ប្រទេស​កំពុងរង​វិបត្តិ​កូវីដ​ដូច្នេះ ​ត្រូវបានទស្សនៈ​មួយចំនួន​លើកឡើងថា​ ជាបន្ទុក​មួយបន្ថែម​ទៅលើជីវភាព​រស់នៅ ​និងប្រកប​អាជីវកម្ម​របស់​ប្រជាពលរដ្ឋ​ ខណៈកម្ពុជា​នៅជាប្រទេស​ក្រីក្រ​នៅឡើយ​។​ ក៏ប៉ុន្តែ​ស្ថានភាពនេះ ​ក៏មិនធ្ងន់ធ្ងរទេ​ បើតាមការមើល​ឃើញពីជ្រុង​ផ្សេងមួយទៀត​។