ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សង្គមស៊ីវិល៖សារលើកញ្ចប់បារីដែលមានប្រសិទ្ធិភាព«ការជក់បារីបង្កើនឲ្យមានហានិភ័យខ្ពស់នៃការឆ្លងវីរុសកូវីដ១៩»

សំឡេង ១០:៥៧
គំរូសារព្រមានជារូបភាពថ្មីលើកញ្ចប់បារី
គំរូសារព្រមានជារូបភាពថ្មីលើកញ្ចប់បារី © សហការី

សង្គមស៊ីវិល​មើលឃើញ​ប្រសិទ្ធិភាព​តិចតួច​បំផុត​ ពីប្រសិទ្ធិភាព​នៃការកាត់បន្ថយ​ ការប្រើប្រាស់​ថ្នាំជក់នៅកម្ពុជា​តាមរយៈ​ការប្ដូរសារ​ព្រមាន​លើកញ្ចប់​បារី​រៀងរាល់ពីរឆ្នាំម្ដង​។ ​ជំនួសឲ្យផលប៉ះពាល់​រយៈពេលយូរ​ដែលបណ្ដាល​មកពីថ្នាំជក់​ សង្គម​ស៊ីវិល​ដដែល​លើកជាយោបល់ថា​ រដ្ឋាភិបាល​គួរការ​បង្ហាញសារព្រមាន​ពីផលប៉ះពាល់​នៅចំពោះមុខ​ដូចជា​«ការជក់បារី​បង្កើន​ឲ្យមាន​ហានិភ័យខ្ពស់​នៃការឆ្លង​វីរុសកូវីដ​១៩»​ទំនងជាមាន​ប្រសិទ្ធិភាព​ខ្ពស់ជាង​ នៅក្នុងការ​បន្ថយ​អត្រាអ្នកស្លាប់​ដែលបណ្ដាល​មកពីការ​ជក់បារី​។​ តាមអ្នកជំនាញ​ក្នុងមួយឆ្នាំៗ​ កម្ពុជា​មានអ្នកស្លាប់​ដោយការប្រើប្រាស់​ថ្នាំជក់១ម៉ឺ​ន៥ពាន់នាក់​ក្នុងចំណោម​អ្នកប្រើប្រាស់ថ្នាំ​ជក់ប្រមាណ​២ម៉ឺននាក់​ក្នុងមួយឆ្នាំ​។​ តាមគម្រោង​កម្ពុជា​ត្រៀមប្ដូរសារ​ព្រមានថ្មី​លើកញ្ចប់​បារីនៅថ្ងៃទី១​សីហាខាងមុខនេះ​ក្រោមចំណង​ជើងថា​«ជក់បារីនាំឲ្យមាន​ជំងឺហើមសួត​និងជក់បារីនាំឲ្យ​មានជំងឺ​បេះដូង​»។