ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើការផ្តល់គ្រឿងឥសិរ្សយសថ្នាក់«មិត្តភាព»ដល់មេដឹកនាំកម្ពុជាពីសំណាក់មេដឹករុស្ស៊ីមានន័យបែបណា?

សំឡេង ១១:៥០
លោក វ្លាឌឺមៀ ពូទីន និងលោក ហ៊ុន សែន
លោក វ្លាឌឺមៀ ពូទីន និងលោក ហ៊ុន សែន © Internet

លោកវ្ល៉ាឌីមៀរ​ ពូទីន​ ប្រធានាធិបតី​នៃប្រទេស​រុស្ស៊ី​កាលថ្ងៃទី២៥​ ខែកក្កដា ​ឆ្នាំ២០២១​ បានសម្រេច​ផ្តល់គ្រឿង​ឥសិរ្សយស​ថ្នាក់ មិត្តភាពជូន​ លោកហ៊ុន សែន​ នាយករដ្ឋមន្រ្ដី​នៃកម្ពុជា​សម្រាប់​ការចូលរួម​ចំណែក​ដ៏សំខាន់​ក្នុងការពង្រឹង​មិត្តភាព​រវាង​ប្រជាជន​រុស្ស៊ី ​និងកម្ពុជា។​ ជាការកត់សម្គាល់ ​ការសម្រេច​ផ្តល់គ្រឿង​ឥសិរ្សយស​របស់​មេដឹកនាំ​រុស្ស៊ីនៅពេលនេះ ​គឺស្របពេល​ដែលរុស្ស៊ី ​ក៏ដូចកម្ពុជា​ និងពិភពលោកដែរ​កំពុងរងគ្រោះ​ពីការវាយប្រហារ​ដោយជំងឺ​រាតត្បាតសាកល​កូវីដ១៩​។​ ម្យ៉ាងទៀត ​ក៏ស្របពេល​ដែលកម្ពុជា ​និងមហាយក្សចិន​កំពុងមានទំនាក់ទំនង​ស្អិតរមួត​នឹងគ្នាផង​ដែរ។ ​ដូច្នេះ ​តើការផ្តល់​គ្រឿងឥសិរ្សយស​ថ្នាក់«មិត្តភាព»​ដល់មេដឹកនាំ​កម្ពុជា​ពីសំណាក់​មេដឹកនាំ​រុស្ស៊ីនៅពេលនេះ​មានន័យបែបណា?