ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើវិធានការទប់ស្កាត់កូវីដ Delta របស់រដ្ឋាភិបាលនៅពេលនេះ ជាការសមស្រប ឬជាការយឺតយ៉ាវ?

សំឡេង ១១:២៩
សកម្មភាពសមត្ថកិច្ចចុះបិទខ្ទប់ការធ្វើដំណើរកាលពីពេលកន្លងទៅ
សកម្មភាពសមត្ថកិច្ចចុះបិទខ្ទប់ការធ្វើដំណើរកាលពីពេលកន្លងទៅ © ស្នងការរាជធានីភ្នំពេញ

ដោយសារ​រកឃើញ​ថាមានការ​ឆ្លងរាលដាល​នៃជំងឺ​កូវីដ-១៩​ ប្រភេទ Delta​ នៅក្នុង​សហគមន៍​ រដ្ឋាភិបាល​កម្ពុជា ​កាលពីថ្ងៃពុធ​ បានចាត់វិធានការ​បន្ទាន់ ​ដោយសម្រេចបិទខ្ទប់​ខេត្តចំនួន​៨រយៈពេល១៤ថ្ងៃ ​ស្ថិតនៅតាម​បណ្តោយ​ព្រំដែន​ភាគខាងលិច​។​ បន្ថែមពីនេះ ​រដ្ឋាភិបាល​ក៏បានប្រកាសដាក់​បំរាមគោចរ​ នៅទូទាំងខេត្ត​ រាជធានី​ ចពីម៉ោង ៩យប់​ ដល់ម៉ោង៣ទៀបភ្លឺ ​ដោយចាប់ផ្តើម​ពីរំលងអាធ្រាធ​ថ្ងៃទី២៩​ ខែកក្កដា ​ដល់ថ្ងៃទី១២​ ខែសីហាឆ្នាំ២០២១​។ តើការចាត់វិធានការ​ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺកូវីដ-១៩ ​Delta ​ដែលជាប្រភេទ​កូវីដ​បំប្លែងថ្មី​ មានការចម្លងលឿន​ ត្រូវបានសាទរ​ និងស្របតាម​សភាពការណ៍​ឬក៏ជាការ​យឺតពេល​?