ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ប្រសិនបើច្បាប់ដាក់ទណ្ឌកម្មមន្ត្រីកម្ពុជាអនុម័ត តើនឹងជះឥទ្ធិពលកម្រិតណា?

សំឡេង ១២:២៤
លោក steve chabot និងលោក Alan Lowenthal សមាជិកសភាអាមេរិក
លោក steve chabot និងលោក Alan Lowenthal សមាជិកសភាអាមេរិក © FB

គណៈកម្មាធិការ​កិច្ចការបរទេស ​កាលពីថ្ងៃពុធ​សប្តាហ៍មុន​ បានអនុម័ត​ជាឯកច្ឆ័ន្ទ​លើសេចក្តី​ព្រាងច្បាប់​ដាក់ទណ្ឌកម្ម​លើមន្រ្តី​ជាន់ខ្ពស់​កម្ពុជា ​ដែលតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ចាត់ទុកថា​ បានធ្វើឲ្យ​ខូចខាតនិ​ងប៉ះពាល់លទ្ធិ​ប្រជាធិបតេយ្យ​និងបញ្ហា​សិទ្ធិមនុស្ស​នៅកម្ពុជា​។ ​មែនទែនទៅ​នេះក៏មិនមែន​ជាលើកទី១ទេ ​ដែលសមាជិក​សភាអាមេរិក​បានរៀបចំ​សេចក្តីព្រាងច្បាប់​នេះឡើង។​ កាលពីឆ្នាំ​២០១៨​ និងឆ្នាំ២០១៩ ​សេចក្តីព្រាងច្បាប់​នេះត្រូវបាន​ជាប់គាំង​ត្រឹមព្រឹទ្ធសភា​អាមេរិក​ក្នុងរដ្ឋការ​របស់លោក​ដូណាល់ត្រាំ។​ ប្រសិនបើច្បាប់​ដាក់ទណ្ឌកម្ម​មន្ត្រី​កម្ពុជា​អនុម័ត​ តើនឹងជះឥទ្ធិពល​កម្រិតណា?​