ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើនយោបាយការបរទេសចំរុះពណ៌របស់កម្ពុជា សំខាន់យ៉ាងណាសម័យកូវីដ-១៩នេះ?

សំឡេង ១១:១៦
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យពីអាយុ១២ដល់១៧ឆ្នាំ
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យពីអាយុ១២ដល់១៧ឆ្នាំ © SPM Page

នៅក្នុងពិធី​បើកយុទ្ធនាការ​ចាក់វ៉ាក់សាំង​ដល់កុមារ​ និងយុវវ័យ​ អាយុចាប់ពី​១២ឆ្នាំ ​ដល់ក្រោម១៨ឆ្នាំ ​កាលពីថ្ងៃអាទិត្យ ​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន ​បានលើកឡើងថា​ដើម្បី​ប្រយុទ្ធប្រឆាំង​ជាមួយ​កូវីដ-១៩ ​លោកថា ​កម្ពុជា​នៅតែមាន​ទំនុកចិត្ត​ជាមួយនឹង​ដៃគូ ​ដទៃទៀត ​ក្នុងនោះក៏មាន​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹងជំងឺឆ្លង​របស់អាមេរិក​ផងដែរ​។​ ក្រៅពីចិន ​កម្ពុជា​បានទទួល​យកជំនួយ​វ៉ាក់សាំង​ការពារជំងឺ​កូវីដ-១៩ ​ដែលផ្តល់​ដោយសហរដ្ឋ​អាមេរិក​ ជប៉ុន​ អង់គ្លេស​ អូស្ត្រាលី ​ជាដើ​ម។ ចំណុចនេះ ត្រូវលោក ​ហ៊ុន សែន ​បញ្ជាក់ថាជា​នយោបាយ​ការបរទេសចំរុះ​ពណ៌របស់កម្ពុជា​ និងថាអ្នករិះគន់លែង​និយាយអ្វីកើតថា​ ស្អីឡើង​ លោកពឹងតែចិន​ទៀតហើយ​។