ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើការប្រកាសពឹងខ្លាំងលើចិន អាចប៉ះពាល់ដល់នយោបាយការបរទេសកម្ពុជាដែរឬទេ?

សំឡេង ១១:៤៣
រូប​ទង់ជាតិ​កម្ពុជា ចិន
រូប​ទង់ជាតិ​កម្ពុជា ចិន រូបភាព​ឯកសារ

កាលពីថ្ងៃ​អាទិត្យ ​នៅក្នុង​ពិធីប្រគល់ ​និងទទួល​ពហុកីឡាដ្ឋាន​មរតក​តេជោ លោ​កនាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន ​បានលើកឡើង​ជាថ្មីម្តង​ទៀតថា ​បើមិនឱ្យ​រូបលោក​ទៅពឹងពាក់​ចិន ​តើឱ្យរូប​លោកទៅ​ពឹងពាក់​អ្នកណា?​ ជាមួយគ្នានេះ ​លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​ក៏បានបង្ហាញ​ពីសមិទ្ធផល​នានា​ដែលរដ្ឋាភិបាល​ចិនបាន​ជួយកសាង​ដល់ប្រទេស​កម្ពុជា​។​ អ្នកវិភាគ​បញ្ហាន​យោបាយ​ខ្លះនៅកម្ពុជា​មើលឃើញថា​ ប្រកាស​ជាសាធារណៈពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បែបនេះ ​គឺមិន​ចំណេញ​ឡើយ ​ហើយអាច​ប៉ះពាល់​ដល់នយោបាយ​ការបរទេស​របស់កម្ពុជា​បន្ថែមទៀត​។ ​ប៉ុន្តែ ​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ច្រានចោល​ និងថា ​កម្ពុជា​មិនរើសអើង​ក្នុងទំ នាក់​ទំនង​ជាមួយ​ប្រទេសណាមួយ​លើលោកទេ​។