អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ចាន់ យុត្ថា៖ ក្នុងរង្វង់៤ទៅ៥ថ្ងៃទៀត អាកាសធាតុមិនទាន់អំណោយផលដល់ស្ថានភាពទឹកជំនន់នោះទេ

សំឡេង ១០:៥៩
លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួងធនធានទឹក
លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួងធនធានទឹក @RFI
ដោយ៖ ញឹម សុផល
១៦ នាទី

ខេត្តចំនួន​២​ក្នុង​ចំណោម​ខេត្ត​៣​នៃ​ភាគ​ពាយ័ព្យ ​ដែល​រង​នូវ​ការ​ជន់លិច​ធ្ងន់ធ្ងរ​ដោយ​ទឹក​ជំនន់​ មាន​ខេត្ត​ពោធិ៍សាត់​ និង​បាត់ដំបង​ បាន​ធូរ​ស្រាល​ហើយ​ មក​ទល់​ពេល​នេះ​។ ​ក៏​ប៉ុន្តែ​ខេត្ត​បន្ទាយមានជ័យ​ ទឹក​បាន​ស្រក​តិចតួច​ និង​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ​។ ដោយឡែក ​ជំនន់​ស្ទឹង​ព្រែកត្នោត​ ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​មួយ​ផ្នែក​នៃ​រាជធានី​ភ្នំពេញ ​និង​ខេត្ត​កណ្តាល​ ទឹក​បាន​ស្រក​យឺតៗ​នៅឡើយ​ ក៏​ប៉ុន្តែ​នៅ​ផ្នែក​ខាង​លើ​នៃ​ស្ទឹង​ព្រែកត្នោត​ ទឹក​ស្រក​អស់​ច្រើន​ហើយ​។ ទោះ​យ៉ាង​ណា ​លោក​ ចាន់ យុត្ថា ​អ្នក​នាំ​ពាក្យ​ក្រសួង​ធនធានទឹក​ និង​ឧត្តុនិយម​ ព្រមាន​ថា​ស្ថានភាព​អាកាសធាតុ​ចាប់​ពី​ថ្ងៃ​នេះ​ រហូត​ដល់​ថ្ងៃ​ទី​១៩​ខែ​តុលា​ខាង​មុខ​ នៅ​មិន​ទាន់​អំណោយ​ផល​នៅ​ឡើយ​ទេ​សម្រាប់​ទឹក​ជំនន់​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ