អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

មេធាវី លី ច័ន្ទតុលា៖ការសហការជាមួយស្ថាប័នពាក់ព័ន្ធ មិនមែនធ្វើឲ្យមេធាវីបាត់បង់ឯករាជ្យភាពរបស់ខ្លួនទេ

សំឡេង ១០:៣៥
លោក​មេធាវី លី ច័ន្ទតុលា ​ត្រូវបានជាប់ឆ្នោតជាប្រធានគណៈមេធាវីថ្មីសម្រាប់អាណត្តិទី១៣​។
លោក​មេធាវី លី ច័ន្ទតុលា ​ត្រូវបានជាប់ឆ្នោតជាប្រធានគណៈមេធាវីថ្មីសម្រាប់អាណត្តិទី១៣​។ © សហការី
ដោយ៖ អ៊ឹង ប៊ុនថន
១៥ នាទី

លោកមេធាវី​ លី ច័ន្ទតុលា ​ត្រូវបានជាប់ឆ្នោត​ជា​ប្រធាន​គណៈមេធាវីថ្មី​ សម្រាប់​អាណត្តិទី១៣ ​ដែលមាន​រយៈពេល​២​ឆ្នាំ​ទៅមុខ​ តាមរយៈការ​បោះឆ្នោត​ ម្សិលមិញ​។​ ការងារ​ដំបូងគេ ​ដែលលោក​ លី ច័ន្ទតុលា ​ផ្តោតសំខាន់​នៅក្នុងអាណត្តិ​របស់ខ្លួន ​គឺមាន​៨​ចំណុច​ រួមមាន​ បង្កើន​ការផ្សព្វផ្សាយ​អំពីតួនាទីរបស់​មេធាវី ​រឹតបន្តឹងការ​សុំចូល​ប្រកបវិជ្ជាជីវៈមេធាវី​ ផ្តល់សេវាកម្ម​មិនគិតថ្លៃ ​និង​ពិសេស​ពង្រឹង​កិច្ចសហការ​ជាមួយ​ស្ថាប័នពាក់​ព័ន្ធ។ ឆ្លើយនឹង​សំណួរដែល​ថា​ ស្ថាប័នមេធាវី​កំពុង​រងឥទ្ធិពល​ផ្នែកនយោបាយ​ជ្រៀតចូល ​លោក លី ច័ន្ទតុលា ​បក​ស្រាយ​ថា ​ការសហការ​ជាមួយ​ស្ថាប័នពាក់ព័ន្ធ ​មិនមែន​មានន័យ​ថា ​ធ្វើឲ្យមេធាវី​បាត់បង់​ឯករាជ្យភាព​របស់ខ្លួន​នោះទេ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ