អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក នេត្រ ភក្ត្រា៖ ៩ខែឆ្នាំ២០២០ ការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងព្រៃឡង់បានជិត១ពាន់ករណី

សំឡេង ១៤:១៥
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។ © សហការី
ដោយ៖ វ៉ា សំណព្វ
២០ នាទី

ភ្ញៀវប្រចាំថ្ងៃ​របស់វិទ្យុ​បារាំង​អន្តរជាតិ ​RFI​ នៅរាត្រីនេះ ​គឺ​លោក នេត្រ ភក្ត្រា ​រដ្ឋលេខាធិការ​និង​ជាអ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​។ ​ក្រសួង​បរិស្ថាន​នៅថ្ងៃនេះ ​បានបង្ហាញ​ពី​របាយការណ៍​ ស្តីពី ​លទ្ធផលការងារ​របស់មន្ត្រី​ឧទ្យានុរក្ស​នៃ​ក្រសួង​បរិស្ថាន​ ក្នុងការងារ​ចុះល្បាត​ទប់ស្កាត់ ​និង​បង្ក្រាបបទល្មើស ​និង​ការពារ​ អភិរក្ស​ធនធានធម្មជាតិ​នៅក្នុងដែនជម្រក​សត្វព្រៃ​ព្រៃឡង់​ក្នុងរយៈពេល​ ៩ខែ​ ឆ្នាំ២០២០​ ដោយ​បង្ក្រាបបាន​បទល្មើស​ធនធានធម្មជាតិ​ចំនួន​៩៥៤​​ករណី ​ហើយបាន​កសាង​និងបញ្ជូនសំណុំរឿង​ចំនួន​៤០​ករណី​ទៅតុលាការ​  ៤២០​ករណី​ធ្វើការអប់រំ​និង​ចុះកិច្ច​សន្យាបញ្ឈប់​សកម្មភាព ​និង​៤១​​ករណី​ពិន័យ​អន្តរការណ៍​។ បើតាម​លោក នេត្រ ភក្ត្រា ​ទោះបីជា​មានការចុះ​​ទប់ស្កាត់​និង​បង្ក្រាប​ទាំងយប់ទាំងថ្ងៃ​ពីសំណាក់​មន្ត្រី​ឧទ្យានុរក្ស​និង​សមាជិក​​នៃ​សហគមន៍​តំបន់ការពារ​ធម្មជាតិ​ក្តី ​ក៏បទល្មើស​ធនធាន​ធម្មជាតិ​ទ្រង់ទ្រាយតូច ​នៅតែ​បន្ដកើត​មាន​។​ តើហេតុ​អ្វី​?

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ