អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ឌឹម សុវណ្ណារុំ៖ចំនួនអ្នកទៅចុះឈ្មោះបោះឆ្នោតថ្មីមានរហូតដល់ជាង៨៧%ជាលទ្ធផលដ៏ល្អ

សំឡេង ១១:៥៨
លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត © RFI/Heng Oudom
ដោយ៖ អ៊ឹង ប៊ុនថន
១៦ នាទី

​ដំណើរ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ហើយនៅរសៀលថ្ងៃទី១៩តុលានេះ។ ជាលទ្ធផលអ្នកដែលទៅចុះឈ្មោះ​បោះឆ្នោតថ្មីមានជាង២៦ម៉ឺននាក់ឬស្មើនឹង ៨៧.៨​%​ ធៀបនឹងស្ថិតិចំនួន​ប៉ាន់​ស្មាន អ្នក​ដែល​ត្រូវ​ចុះ​ឈ្មោះ​ថ្មីមាន​ជាង​៣​សែន​នាក់​។ នេះជាការគូសបញ្ជាក់​របស់​លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំការបោះឆ្នោតហៅកាត់ គជប ដែលជាភ្ញៀវប្រចាំថ្ងៃរបស់​វិទ្យុ​បារាំងអន្តរជាតិRFIនៅរាត្រីនេះ។ បើតាម​អ្នកនាំពាក្យរូបនេះ ចំនួនអ្នកទៅចុះឈ្មោះបោះឆ្នោតបានច្រើន នៅគ្រា កូវីដ១៩ និងគ្រោះទឹកជំនន់ផងនោះ គឺមកពី​ការ​ផ្សព្វផ្សាយរបស់គជប បានទូលំទូលាយ។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ