ភ្ញៀវប្រចាំថ្ងៃ
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ៖ ស្ថានភាពជួញដូរគ្រឿងញៀនសកលមិនមានសញ្ញាថយចុះទេ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ១០:០៦
រយៈពេល៩ខែឆ្នាំ២០២០នេះ សមត្ថកិច្ចបង្ក្រាបបានគ្រឿងញៀនប្រមាណ៤០០គីឡូក្រាម ដែលធ្វើចរាចរឆ្លងកាត់កម្ពុជា។ ប្រសិនបើបូករួមនឹងរយៈពេលប៉ុន្មានថ្ងៃនៃខែតុលានេះទៀតគ្រឿងញៀនបានកើនឡើងជិត១ពាន់គីឡូក្រាមទៅហើយ។ ធៀបទៅនឹងរយៈពេល៩ខែដូចគ្នាកាលពីឆ្នាំ២០១៩ បរិមាណគ្រឿងញៀនដែលចាប់បានគឺមានការកើនឡើងរហូតដល់ទៅ១០ដង។ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន បានថ្លែងថា ការជួញដូរគ្រឿងញៀននេះដែលមានសន្ទុះធំទៅៗនេះ គឺមានការកើនឡើងជាសកល ខណៈកម្ពុជានៅតែក្លាយជាជនរងគ្រោះនៃការជួញដូរគ្រឿងញៀនទៅកាន់ប្រទេសទី៣។