អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ខេន លូ៖ ទោះបីមានកូវីដ តែឆ្នាំ២០២០​នេះរោងចក្រ​ដែល​បើកថ្មីនៅកម្ពុជាច្រើន​ឆ្នាំ២០១៩

សំឡេង ០៨:៤៧
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) © Internet
ដោយ៖ អ៊ឹង ប៊ុនថន
១៣ នាទី

ជំនន់​ទឹក​ភ្លៀង​នៅ​ឆ្នាំ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​យ៉ាង​តិច​៧៩​កន្លែង​ ភាគ​ច្រើន​នៅ​ទីក្រុង​ភ្នំពេញ​ ហើយ​ត្រូវ​បាន​ផ្អាក​សង្វាក់​ផលិតកម្ម​អស់​ជា​ច្រើន​ច្រើន​ថ្ងៃ​ ខណៈ​រោង​ចក្រ​នៅ​តែ​ផ្តល់​ប្រាក់​ឈ្នួល​ពេញ​ដល់​កម្មករ​ និង​រោងចក្រ​ខ្លះ​ដែល​ប៉ះពាល់​យូរ​កាត់​លុយ​កម្មករ​មួយ​ចំនួន​។ នេះ​បើ​តាម​លោក​ ខេន លូ ​អគ្គលេខាធិការ​សមាគម​រោងចក្រ​នៅ​កម្ពុជា​ដែល​ជា​ភ្ញៀវ​ប្រចាំថ្ងៃ​នៅ​រាត្រី​នេះ​។ យ៉ាង​ណា​ក៏​ដោយ​ លោក​ ខេន លូ ​នៅ​មិន​ទាន់​វាយ​តម្លៃ​ពី​ទំហំ​ខូចខាត​បាន​នៅ​ឡើយ​។ ចំណែក​ការ​បើក​រោង​ចក្រ​ថ្មី​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២០​នេះ​លោក​អះអាង​ថា​មាន​ចំនួន​ច្រើន​ជាង​ឆ្នាំ​២០១៩​ ទោះ​បី​ជា​មាន​វិបត្តិ​កូវីដ​១៩​យ៉ាង​ណា​ក្តី​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ