អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

បណ្ឌិត ឈាង វណ្ណារិទ្ធ៖ ការបរិហាររបស់អតីតមន្ត្រីការទូតសិង្ហបុរីមកលើកម្ពុជាមិនប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា សិង្ហបុរីទេ

សំឡេង ១០:២៦
លោកឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី
លោកឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី © RFI
ដោយ៖ ញឹម សុផល
១៦ នាទី

មន្ត្រី​ការទូត​កម្ពុជា​ ដែល​ចូល​និវត្តន៍​ និង​មន្ត្រី​ការទូត​បច្ចុប្បន្ន​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ បាន​សរសេរ​លិខិត​ចំហរ​មួយ​ ដោយ​ប្រតិកម្ម​តប​ទៅ​នឹង​លោក​ Bilahari Kausikan ​ជា​អតីត​មន្ត្រី​ការទូត​សិង្ហបុរី​ និង​បច្ចុប្បនុ្ន​ជា​ប្រធាន​វិទ្យាស្ថាន​មជ្ឈឹមបូព៌ា​ នៃ​សកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​ ដែល​បាន​សរសេរ​បរិហារ​ចង់​ឲ្យ​អាស៊ាន​បណ្តេញ​ កម្ពុជា​ និង​ឡាវ​ពី​សមាជិក​អាស៊ាន ​ក៏​ព្រោះតែ​ប្រទេស​ទាំងពីរ​ត្រូវ​គេ​មើលឃើញ​ថា ​មាន​ជំហរ​ទោរទន់​ទៅ​រក​ចិន។​ ក៏ប៉ុន្តែ ​លោកបណ្ឌិត​ ឈាង វណ្ណារិទ្ធ ​ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ​មើល​ឃើញ​ថា​ ការ​ឆ្លើយ​ឆ្លង​រវាង​អ្នក​ការ​ទូត​ខ្មែរ​ និង​លោក​ Bilahari​ គឺជា​រឿង​បុគ្គល ​មិន​ពាក់ព័ន្ធ​ទៅនឹង​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ និង​សិង្ហបុរី​ទេ​ តែ​អាច​ប៉ះពាល់​ដល់​សាមគ្គី​ផ្ទៃ​ក្នុង​អាស៊ាន​។ 

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ