អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក វេង សាខុន​៖ ​ប្រឈម​នឹង​ផលប៉ះពាល់​ដោយទឹកជំនន់ ​ក្រសួង​កសិកម្ម​កំពុង​ជំរុញ​ចលនា​ធ្វើស្រូវប្រាំង​ឡើងវិញ

សំឡេង ១២:៤៩
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន និងសហការី
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន និងសហការី © @Internet
១៩ នាទី

ចាប់តាំង​ពីថ្ងៃទី​ ២៧ ​ដល់ថ្ងៃទី ​៣០ ​ខែតុលា​មកនេះ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ​ លោក ​វេង សាខុន​ និង​សហការី​ បាន​ចាប់ផ្តើម​ចុះបំពេញ​បេសកម្ម​ស្តារឡើងវិញ​នូវ​ដំណាំ​កសិកម្ម​ និងដំណាំស្រូវ​របស់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ ដោយចាប់ផ្តើម​ដំបូង​ពី​ខេត្ត​សៀមរាប​ បន្ទាយមានជ័យ​ បាត់ដំបង​ និង​ខេត្តពោធិ៍សាត់​។​ លោក វេង សាខុន​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​ដែល​អញ្ជើញ​ជាភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុបារាំង​អន្តរជាតិ ​RFI ​នៅរាត្រីនេះ ​បានអោយដឹងថា​ នៅចំពោះមុខនេះ​ ក្រសួង​នឹង​ជំរុញ​ចលនា​អោយ​ប្រជាពលរដ្ឋ​ធ្វើ​ស្រូវប្រាំង​ឡើងវិញ​ ចំពោះ​ខេត្តដែលមាន​សក្តានុពល ​និង​ផ្តល់​ពូជដំណាំ​ត្រី ​និង​សត្វចិញ្ចឹម ​ចំពោះ​ខេត្ត​ដែល​មិនមាន​ប្រភពទឹក​។​ ហើយ​នៅចំពោះមុខនេះ ​ក្រសួង​នឹងចលនា​អោយប្រជាពលរដ្ឋ​នៅក្នុង​ខេត្តបន្ទាយមានជ័យ​និង​ខេត្តបាត់ដំបង​ ធ្វើស្រូវប្រាំង​អោយបាន​១​ម៉ឺន​៥ពាន់​ហិចតា​។​ បើតាម​លោក វេង សាខុន ​គ្រោះទឹកជំនន់​នៅឆ្នាំ២០២០​នេះ​ គឺ​ជាបទពិសោធន៍​របស់​ប្រជាពលរដ្ឋ ​និង​ក្រសួងពាក់ព័ន្ធ ​ដើម្បី​ត្រៀមបង្ការ​ការពារ​នៅឆ្នាំក្រោយៗ​ទៀត​។  

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ