ភ្ញៀវប្រចាំថ្ងៃ

ឧកញ៉ា ភូ ពុយ៖ អង្ករនៅលើទីផ្សារអន្តរជាតិចុះថ្លៃ តែនៅតែល្អជាងការលក់ក្នុងស្រុក

សំឡេង ០៩:៥៥
ឧកញ៉ា ភូ ពុយ ទីប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនបៃតងកម្ពុជា។
ឧកញ៉ា ភូ ពុយ ទីប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុនបៃតងកម្ពុជា។ © លោក ភូ ពុយ
ដោយ៖ ញឹម សុផល
១៤ នាទី

​ក្រៅពី​គោលដៅ​នាំចេញ​អង្ករ​ទៅកាន់​ទី​ផ្សារ​អន្តរជាតិ​ ​ប្រទេស​កម្ពុជា​ក៏មាន​ទី​ផ្សារ​អង្ករ​នៅ​ក្នុងស្រុក​ដែរ​ ​បន្ទាប់ពី​កម្ពុជា​បាន​ជួបប្រទះ​នឹង​គ្រោះ​ទឹកជំនន់​កាលពី​ពេលថ្មីៗនេះ​។​ ​តម្រូវ​ការ​អង្ករ​សម្រាប់​ធ្វើ​ជាអំណោយ​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​ ​ធ្វើឲ្យ​ទី​ផ្សារ​អង្ករ​កម្ពុជា​ក្នុងស្រុក​មាន​ភាព​សកម្ម​ខុស​ពី​ឆ្នាំ​កន្លងទៅ​ ​តាមរយៈ​ការ​ទិញ​ ​លក់​ ​អង្ករ​ធ្វើ​ជាអំណោយ​។​ ​ទោះ​យ៉ាងណា​ ​លោក​ឧកញ៉ា​ ​ភូ​ ពុ​យ​ ​ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​បៃតង​កម្ពុជា​ ​បាន​ចាត់ទុកថា​កា​រលក់​អង្ករ​នៅ​ក្នុងស្រុក​សម្រាប់​ក្រុមហ៊ុន​លោក​ ​នៅតែ​ជា​រឿង​តូចតាច​ ​ហើយ​ទី​ផ្សារ​អន្តរជាតិ​នៅតែ​សំខាន់​សម្រាប់​ក្រុមហ៊ុន​លោក​ ​និង​ប្រទេស​កម្ពុជា​។​