លោកជិន ម៉ាលីន៖សមត្ថកិច្ចមិនបានធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្សទេ តែអនុវត្តច្បាប់លើអ្នកធ្វើខុសប៉ុណ្ណោះ
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃចន្ទនេះ លោកស្រីMary Lawlor អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្សបានសម្តែងនូវការព្រួយបារម្ភអំពីការវាយប្រហារទៅលើអ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ លោកស្រីបានទទួលព័ត៌មានថា យ៉ាងហោចណាស់មានអ្នកការពារសិទ្ធិមនុស្ស២១នាក់បានទទួលរងការគំរាមកំហែង ចាប់ខ្លួន និងឃុំខ្លួនដោយបំពានក្នុងរយៈពេល៣ខែមកនេះ។ ប៉ុន្តែលោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានច្រានចោល ដោយលោកថា លោកស្រី Mary Lawlor ទទួលបានព័ត៌មានមិនគ្រប់ជ្រុងជ្រោយ។ សម្រាប់លោកជិន ម៉ាលីន សមត្ថកិច្ចកម្ពុជាមិនបានធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្សទេ ប៉ុន្តែ សមត្ថកិច្ចបានអនុវត្តច្បាប់ទៅលើអ្នកដែលប្រព្រឹត្តិបទល្មើសតែប៉ុណ្ណោះ។