អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ហង់ ជួនណារ៉ុន៖មិនបន្ធូរដៃលើវិញ្ញាសារបាក់ឌុបដើម្បីបញ្ជៀសការរើសការអើងលើគុណភាពសញ្ញាបត្រ

សំឡេង ១៥:៤៣
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ © Moeys Cambodia
ដោយ៖ អេង គីមហុង
២០ នាទី

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​លោក​ ហង់ ជួនណារ៉ុន ​នៅ​ថ្ងៃ​នេះ​បញ្ជាក់​ជំហរ​ជា​ថ្មី​ថា​ ក្រសួង​មិន​បន្ធូរ​ដៃ​ចំពោះ​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឬ​បាក់ឌុប​ ដែល​ត្រៀម​ប្រឡង​នៅ​ថ្ងៃ​ទី​២១​ធ្នូ​ ខាង​មុខ​ឡើយ​។ បើ​តាម​លោក​រដ្ឋមន្ត្រី​ការ​ធ្វើ​បែប​នេះ​ ដើម្បី​បញ្ជៀស​ការ​រើសអើង​គុណភាព​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឬ​បាក់ឌុប​ នៅ​ក្នុង​បរិបទ​កូវីដ​១៩​។ លោក​រដ្ឋមន្ត្រី​ទទួល​ស្គាល់​ថា​ សិស្ស​មួយ​ចំនួន​រៀន​មិន​បាន​ពេញលេញ​ដូច​រាល់​ថ្ងៃ​នេះ​ ពិត​ជា​ប៉ះពាល់​អារម្មណ៍​ត្រៀម​ប្រឡង​បាក់ឌុប​ ប៉ុន្តែ​ផល​ប៉ះពាល់​ពេលនេះ​មិន​ធំ​ស្មើ​នឹង​ផល​វិបាក​ទៅ​ថ្ងៃ​អនាគត​ទេ​ ប្រសិន​បើ​និយោជក​គិត​លើ​គុណ​តម្លៃ​សញ្ញាបត្រ​បាន​ដោយ​ការ​ប្រឡង​ធូររលុង​ នៅ​ក្នុង​អំឡុង​ពេល​កូវីដ១៩​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ