អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោកស្រី ចក់ សុភាព៖ ស្ត្រីកម្ពុជានៅតែប្រឈមនឹងអំពើហិង្សាគ្រប់ទម្រង់

សំឡេង ១១:៥៤
លោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​។
លោកស្រី ចក់ សុភាព នាយិការមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​។ © FB
ដោយ៖ វ៉ា សំណព្វ
១៧ នាទី

ទី ​២៥​ វិច្ឆិកា ​ខាងមុខនេះ ​គឺជា​ទិវា​ពិភពលោក​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្រ្តី។ ចាប់តាំង​ពី​ឆ្នាំ១៩៨១​មក ក្រុម​អ្នក​ការពារសិទ្ធិ​ស្ត្រី​បាន​​ប្រារព្ធ​​ធ្វើ​ទិវា​នេះ​ជា​រៀង​រាល់​ឆ្នាំ​​ ប៉ុន្តែ​គេ​ត្រូវ​រង់ចាំ​​ដល់​ឆ្នាំ​១៩៩៩ ​ទើប​​អង្គការ​សហប្រជាជាតិបាន​បោះឆ្នោត​អនុម័ត​​បញ្ចូល​ជា​ទិវា​ពិភពលោក។ ​ចាប់ពីថ្ងៃទី ​២៥ ​វិច្ឆិកា ដល់ថ្ងៃទី ​១០ ធ្នូ ​អង្គការ​ការពារ​សិទ្ធិ​មនុស្សកម្ពុជា ​(CCHR) ​នឹង​ចូលរួម​នៅក្នុង​យុទ្ធនាការ​១៦​ថ្ងៃ​នៃការ​បញ្ចប់​អំពើហិង្សា​លើ​ស្ត្រី។​ លោកស្រី ​ចក់ សុភាព​ នាយិការ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បានថ្លែងថា ​ការចូលរួម​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ គឺ​ដើម្បី​លើក​កម្ពស់ការ​យល់​ដឹង​អំពី​សិទ្ធិស្ត្រី ​និង​ផលប៉ះពាល់​អំពីអំពើ​ហិង្សា​លើយែនឌ័រ​នៅក្នុង​សហគមន៍​។​ បើតាម​លោកស្រី ចក់ សុភាព ​ស្ត្រីកម្ពុជា​នៅតែ​ប្រឈម​នឹងអំពើ​ហិង្សា​លើគ្រប់ទម្រង់​ ហើយ​រដ្ឋាភិបាល​កម្ពុជា​គួរ​តែចាត់​វិធានការ​អោយបាន​ទាន់ពេល​និង​ច្បាស់លាស់​ដើម្បី​បញ្ចប់​នូវអំពើ​ហិង្សា​ផ្អែក​យែនឌ័រ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ