អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក វ៉ាត់ ចំរើន៖ខួប២៥ឆ្នាំ នៃព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុនអង្គរនឹងធ្វើឡើងជានិមិត្តរូប អ្នកចូលរួមក្រោម១ពាន់នាក់

សំឡេង ១២:១២
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC © CAMSOC
ដោយ៖ វ៉ា សំណព្វ
១៧ នាទី

គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា ​នឹង​មិន​លុបចោល​ព្រឹត្តិការណ៍​រត់ពាក់កណ្តាល​ម៉ារ៉ាតុន​អង្គរ​នៅក្នុង​ខេត្តសៀមរាប​នៅចុង​ឆ្នាំនេះ​ទេ​។​ ពោលគឺ​ ព្រឹត្តិការណ៍​ដែលគ្រោង​រៀបចំ​នៅថ្ងៃទី​ ០៦​ ខែធ្នូ ​ខាងមុខនេះ នៅតែ​រៀបចំធ្វើ​ដដែល ​ដើម្បីជានិមិត្តរូប​នៃ​ព្រឹត្តិការណ៍​ដ៏ល្បីល្បាញ​របស់កម្ពុជា​មួយនេះ ​ដែលត្រូវ​នឹង​ខួបលើក​ទី​២៥​ឆ្នាំ។ ជារៀងរាល់​ឆ្នាំ ​ព្រឹត្តិការណ៍នេះ ​មានអ្នកចូលរួម​ជាង​១​ម៉ឺននាក់​។​ យ៉ាងណាក្តី​ បើតាម​ការ​បញ្ជាក់​ពីលោក​ វ៉ាត់ ចំរើន ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ការរៀបចំ​ព្រឹត្តិការណ៍​នេះ ​នឹងធ្វើឡើង​ក្រោម​វិធានការ​សុវត្ថិភាព​នៃការ​ការពារ​ជំងឺកូវីដ​១៩​ និង​ដោយ​កម្រិត​អ្នកចូលរួមត្រឹមតែ​១ពាន់នាក់​ប៉ុណ្ណោះ ​ហើយ​ជនបរទេស​មកពីខាងក្រៅ ​នឹងមិន​ត្រូវបាន​អនុញ្ញាត​អោយចូលរួម​នោះឡើយ​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ