មេធាវីសំ សុគង់៖ការកោះហៅមន្រ្តីអតីតបក្សប្រឆាំងយ៉ាងច្រើនសន្ធឹកសន្ធាប់ចូលតុលាការ ជារឿងនយោបាយជាងផ្លូវច្បាប់
ចុះផ្សាយនៅថ្ងៃ៖
ភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ គឺលោកសំ សុគង់ មេធាវីការពារក្តីឱ្យមន្ត្រីអតីតគណបក្សសង្រ្គោះជាតិ។ នៅថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខនេះ មន្រ្តី និងសកម្មជនអតីតគណបក្សប្រឆាំងជាង១០០នាក់ឯណោះត្រូវបានតុលាការក្រុងភ្នំពេញកោះហៅចូលទៅបំភ្លឺក្នុងរឿងសំណុំរឿង«រួមគំនិតក្បត់» និង «ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍»។ លោកមេធាវីសំ សុគង់ បានចាត់ទុកការកោះហៅក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះថា ជារឿងនយោបាយច្រើនជាងផ្លូវច្បាប់។ ចំណែក សវនាការលើមន្រ្តីជាន់ខ្ពស់ចំនួន៩រូបនៅថ្ងៃទី២៥ ខែវិច្ឆិកាវិញ លោកសំ សុគង់ បានលើកឡើងថា ទំនងជាមិនអាចកើតឡើងនោះទេ ដោយសារតែបញ្ហាអ្នកទាំងនោះកំពុងស្នាក់នៅឯក្រៅប្រទេស។