អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក ប៉ិច ពិសី៖ អំពើពុករលួយនៅកម្ពុជា នៅតែជាឧបសគ្គដល់ការសម្រេចចិត្តវិនិយោគធំៗដដែល

សំឡេង ១០:៤៩
លោក ប៉ិច ពិសី នាយកប្រតិបត្តិថ្មីនៃអង្គការតម្លាភាពកម្ពុជា
លោក ប៉ិច ពិសី នាយកប្រតិបត្តិថ្មីនៃអង្គការតម្លាភាពកម្ពុជា © សហការី
ដោយ៖ ញឹម សុផល
១៧ នាទី

​អង្គការ​តម្លា​ភាព​កម្ពុជា​ ​នៅ​ថ្ងៃអង្គារ​នេះ​ ​បាន​ចេញ​របាយការណ៍​ស្តីពី​ការ​វាស់វែង​អំពើពុករលួយ​នៅ​កម្ពុជា​ ​ដោយក្រុម​ការងារ​របស់​អង្គការ​នេះ​ ​បាន​ចំណាយ​ពេលចន្លោះ​ខែ​មិថុនា​ ​និង​ខែ​កក្កដា​ ​ធ្វើ​ការស្ទង់មតិ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​១​ពាន់​នាក់​ ​ក្នុង​នោះ​៦​៩​% ​នៅ​ទី​ជនបទ​។​ ​របាយការណ៍​វិភាគ​បែប​វិទ្យាសាស្ត្រ​ ​ត្រូវ​បាន​លោក​ ​ប៉ិច​ ​ពិសី​ ​នាយក​ប្រតិបត្តិ​អង្គការ​តម្លា​ភាព​កម្ពុជា​ ​អះអាង​ថា​មាន​ភាព​ប្រាកដប្រជា​ ​និង​អាច​ជឿ​ទុកចិត្ត​បាន​។​ ​ជាមួយគ្នា​នេះ​ ​អង្គការ​តម្លា​ភាព​កម្ពុជា​នៅតែ​រក​ឃើញ​ថា​ស្ថាប័ន​តុលាការ​ ​ស្ថាប័ន​ប៉ូលីស​ ​និង​ស្ថាប័ន​រដ្ឋាភិបាល​ ​នៅតែ​ជា​ស្ថាប័ន​ ​ដែល​ពលរដ្ឋ​ជឿ​ថា​មាន​អំពើពុករលួយ​ជាងគេ​ ​ដោយ​អ្នក​ត្រូវ​ស្ទង់មតិ​៥​៥​% ​យល់ថា​អំពើពុករលួយ​មានការ​ថយ​ចុះ​នៅ​ឆ្នាំ​២​០​២​០​នេះ​ ​ខណៈ​នៅ​ឆ្នាំ​២​០​១​៦​ ​ពលរដ្ឋ​២​៨​% ​បាន​និយាយ​ដូចគ្នា​នេះ​។​ ​ទោះ​យ៉ាងណា​ ​លោក​ ​ប៉ិច​ ​ពិសី​ ​មើលឃើញ​ថា​អំពើពុករលួយ​នៅ​កម្ពុជា​ ​នៅតែ​បន្ត​យាយី​ដល់​នីតិ​រដ្ឋ​ ​ការ​ទទួល​បាន​យុត្តិធម៌​ ​និង​ជា​ឧបសគ្គ​ចំបង​ដល់​ការ​ធ្វើអាជីវកម្ម​ក្នុង​ប្រទេស​កម្ពុជា​។

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ