លោកនី សុខា៖សវនាការលើមន្រ្តី និងសកម្មជនអតីតបក្សប្រឆាំងនៅថ្ងៃនេះ គឺធ្វើឡើងខ្វះខាតនីតិវិធីខ្លះ
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១២:២២
សវនាការលើមន្រ្តី និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិនាថ្ងៃទី២៦ ខែវិច្ឆិកានេះ ត្រូវបានលើកទៅធ្វើនៅក្នុងខែមករា និង ខែមីនា ឆ្នាំ២០២១វិញ។ លោកនី សុខា ប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លីនៃសមាគមការពារសិទ្ធិមនុស្សអាដហុកដែលជាភ្ញៀវប្រចាំថ្ងៃរបស់យើងនៅរាត្រីនេះ បានលើកឡើងថា សវនាការទ្រង់ទ្រាយនេះ ធ្វើឡើងដោយខ្វះចន្លោះលើនីតិវិធីខ្លះដូចជា អ្នកត្រូវចូលរួមតុលាការមិនទទួលបានដីកាកោះហៅគ្រប់ៗគ្នា ហើយឈ្មោះរបស់ពួកគេខ្លះទៀតនោះ ក៏សរសេរខុសថែមទៀត។ សម្រាប់លោកនី សុខា បញ្ហាខ្វះចន្លោះនាំឱ្យខាតពេល និងប៉ះពាល់ដល់ដំណើរការនីតិវិធីរបស់តុលាការ។