ភ្ញៀវប្រចាំថ្ងៃ

លោក ឌឹម សុវណ្ណារុំ៖ បើសាកល្បងបានជោគជ័យនៅឆ្នាំ២០២១ នោះគ.ជ.ប នឹងឈានទៅធ្វើការបោះឆ្នោតតាមប្រព័ន្ធ IT នៅឆ្នាំ២០២២ និង២០២៣

សំឡេង ១១:៥១
លោក ឌឹម សុវណ្ណារុំ  ជាសមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប
លោក ឌឹម សុវណ្ណារុំ ជាសមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប © RFI
ដោយ៖ ញឹម សុផល
១៧ នាទី

ប្រធាន​គណៈកម្មការធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​(គ.ជ.ប)​លោក​ ស៊ិក ប៊ុនហុក ​ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​ប្រធាន​អង្គការ​ JICA ​ថ្មី ​ប្រចាំ​កម្ពុជា​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា​ គ.ជ.ប ​នឹង​រៀបចំ​ការ​បោះឆ្នោត​សាកល្បង​នៅ​ឆ្នាំ​២០២១​ តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​។ ប្រធាន​ គ.ជ.ប ​ក៏​បាន​ស្នើ​សុំ​ឲ្យ​ជប៉ុន​បន្ត​សហការ​ ផ្តល់​ជំនួយ​សម្ភារៈ​ បរិកា្ខរ​ ដែល​បំរើ​ឲ្យ​ការ​បោះឆ្នោត​ ដូចជា​កុំព្យូទ័រ​ និង​Power Bank ​ជា​ដើម​។ លោក​ ឌឹម សុវណ្ណារុំ​ សមាជិក​ និង​ជា​អ្នក​នាំពាក្យ​ គ.ជ.ប ​ថ្លែង​ថា​ ការ​សាកល្បង​ការ​បោះឆ្នោត​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ទំនើប​នេះ​ គឺ​នឹង​ផ្តល់​នូវ​ទំនុកចិត្ត​កាន់​តែ​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ ខណៈ​ឆ្នាំ​២០២២​ និង​២០២៣​ ខាងមុខ​នឹង​ត្រូវ​មាន​ការ​បោះឆ្នោត​តាម​ប្រព័ន្ធ​នេះ​ ប្រសិន​បើ​ការ​សាកល្បង​ឆ្នាំ​២០២១​ បាន​ជោគជ័យ​។