វេជ្ជបណ្ឌិត នុត សម្បត្តិ៖កូវីដ១៩ ក្នុងកាលៈទេសៈនេះ គឺម្នាក់ៗត្រូវបង្កើនការប្រុងប្រយ័ត្នដោយខ្លួនឯង
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១១:៤៤
ភ្ញៀវប្រចាំរបស់យើងនៅរាត្រីនេះ គឺលោកវេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្មនៃរាជបណ្ឌិតសភាកម្ពុជា។ លោកវេជ្ជបណ្ឌិត បានឆ្លើយនឹងសំណួររបស់វិទ្យុបារាំងអន្តរជាតិRFI ជុំវិញការផ្ទុះឡើងនៃជំងឺកូវីដ១៩ ដែលបានឆ្លងទៅក្នុងសហគមន៍ តាមរយៈស្ត្រីម្នាក់ជាភរិយារបស់អគ្គនាយកពន្ធនាគារនិងបានចម្លងទៅសមាជិកផ្សេងទៀត។ នៅចំពោះមុខហានិភ័យខ្ពស់បែបនេះ លោកវេជ្ជបណ្ឌិតលើកឡើងថា គឺបុគ្គលម្នាក់ៗត្រូវបង្កើនការប្រុងប្រយ័ត្នដោយខ្លួនឯង ហើយអ្នកដែលដឹងខ្លួនថាជាប់ពាក់ព័ន្ធគឺត្រូវតែទៅធ្វើតេស្ត និងនៅដោយឡែកពីគេ។